header ads

Sponsor

ក្រោយស្ងបស្ងាត់មួយរយៈថ្មីៗនេះអ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញការហួសចិត្តក្រោយឃើញសកម្មភាពរបស់លោកស្រី ទ្រី ដាណា និងស្វាមីដើរតាមដងផ្លូវដោយមានអ្នកបាំងឆ័ត្រនិងកាន់កង្ហារសងខាង។មានអ្នកខ្លះលើកឡើងថាដូចជាជ្រុលពេកដែលសូម្បីតែនាយករដ្ឋមន្ត្រីក៏មិនដល់ថ្នាក់នេះដែរ ។ 
 

បន្ទាប់ពីត្រូវរ៉ូវជាមួយស្វាមី រស់ រាជ្ជសាល មកគេសង្កេតឃើញលោកស្រី ទ្រី ដាណា កំពុងរនៅជាមួយស្វាមីយ៉ាងមានក្តីសុខ តែហាក់ពុំសូវឃើញស្វាមីមកឡាយលក់ផលិតផលជាមួយលោកស្រីផុសផុលដូចពេលមុននោះឡើយ ។

 អ្វីដែលគួរឱ្យកត់សម្គាល់ប្រមាណជាពីរថ្ងៃចុងក្រោយនេះគេសង្កេតឃើញវីដេអូខ្លីមួយរបស់លោកស្រី ទ្រី ដាណា និងស្វាមីហាក់បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយភាគធំមានការហួសចិត្តជាខ្លាំងជាមួយនឹងសកម្មភាពមួយរបស់សេដ្ឋនីនិងស្វាមីនៅតាមដងផ្លូវ ។តាមរយៈវីដេអូខ្លីប្រមាណជា២៨វិនាទីគេបានឃើញលោកស្រី និងស្វាមីដើរដោយមានបុរសពីរនាក់កាន់ឆ័ត្រ និងកង្ហារបក់ឱ្យចំនួនពីរថែមទៀត ។ 

ដ្បិតមិនមែនជាសកម្មភាពអ្វីដែលធ្វើឱ្យប៉ះពាល់ដល់សង្គមក្តី តែអ្នកលេងបណ្តាញសង្គមមួយចំនួនបានបង្ហាញការហួសចិត្តដោយនិយាយថា«នាយករដ្ឋមន្ត្រីក៏មិនដល់ថ្នាក់នេះផង»«DJ សុំ បទម៉ាស្រុកមានតែមួយ»«ដំបូងចូលចិត្តធ្វើអីយូរៗទៅដូចលើសកង្ហានឹងកាន់អោយមនុស្សស្រីដូចមិនអីប៉ុន្មានទេ» «លើសស្តេចផែនដីទៅទៀត🙃🙃🙃🙃ចង់សួរថាធ្វើចឹងមានខ្មាស់ខ្លួនឯងអត់ មានមើលថាសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ ធ្វើមិនដូចសេដ្ឋីនី ទេ» «ថ្មីរហូត»។ ទោះបីជាមានការរិះគន់បែបនេះក្តី តែក៏មានមតិវិជ្ជមានខ្លះគិតថាជាសិទ្ធបុគ្គលឱ្យែមានប្រាក់ចង់ធ្វើអ្វីក៏បានជាសិទ្ធរបស់គេ ។ ទោះបីជាយ៉ាងនេះក្តីគេមិនច្បាស់ថាតើវីដេអូនេះជាវីដេអូចាស់ឬជាវិដេអូថ្មីនោះឡើយ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post