header ads

Sponsor

ដោយឃើញទង្វើរបស់សិស្សប្អូនចំពោះកូនប្រុសរបស់ខ្លួនតារាចម្រៀង ខាន់ ជែមស៍ បានបង្ហាញអារម្មណ៍រំភើបនឹងបានលាន់មាត់សរសើរដល់តារាចម្រៀង តន់ ចន្ទសីម៉ា ដែលមានទឹកចិត្តល្អចែករំលែកចំណេះដឹងដល់សិស្សប្អូនបែបនេះ ។

ថ្មីៗនេះគេបានឃើញតារាចម្រៀង ខាន់ ជែមស៍ បានបង្ហោះសារខ្លីដែលមានអត្ថន័យថា«ពិតជាកិត្តិយសខ្លាំងណាស់.! កូនប្រុសរបស់ខ្ញុំ [ ដូរ៉ា ] ត្រូវបានកញ្ញា តន់ ចន្ទសីម៉ា ជារៀមច្បងនិងជាកំពូលតារាចម្រៀងមកជួយបង្ហាត់បង្ហាញពីរបៀបច្រៀងថែមទៀតបេះដូងរៀមច្បងល្អចំពោះសិស្សប្អូន ពិតជាគួរឱ្យគោរពខ្លាំងបំផុត បទ[អវត្តមាន]ឆាប់ៗនេះ.!!»។ ជុំវិញការលើកឡើងរបស់លោក ខាន់ ជែមស៍ បានធ្វើឱ្យអ្នកគាំទ្ររបស់តារាចម្រៀង តន់ ចន្ទសីម៉ា បានបង្ហាញនូវមោនកភាពដែលអាយដលរបស់ខ្លួនមានទឹកចិត្តទូលាយចែករំលែកចំណេះដឹងដល់សិស្បប្អូនបែបនេះ ។

 ក្នុងនោះ តន់ ចន្ទសីម៉ា ក៏បានតបវិញថានាងរីករាយនឹងជួយដល់កូនប្រុសរបស់ ខាន់ ជែមស៍ ព្រោះក្មេងប្រុសរូបនេះក៏មានសមត្ថភាពនិងទេពកោសល្យសិល្បៈមិនចាញ់ឪពុកប៉ុន្មានឡើយ។

មិនខុសពីតារាចម្រៀង ព្រាប សុវត្ថិ ប៉ុន្មានឡើយ កូនប្រុសស្រីរបស់លោក ខាន់ ជែមស៍ សុទ្ធ តែមានទេពកោសល្យសិល្បៈគ្រប់គ្នាហើយពេលនេះកូនប្រុសស្រីរបស់លោកក៏មានឱកាសបានក្លាយជាតារាចម្រៀងនៅក្នុងទ្រនំជាមួយឪពុកទៀតផង ។ ឆាប់នេះកូនប្រុសរបស់តារាចម្រៀង ខាន់ ជែមស៍ នឹងចេញបទថ្មីដែលមានចំណងជើងថា «អវត្តមាន» ដែលមានអ្នកគាំទ្រមួយចំនួនលើកឡើងថាមានសំឡេងពិរោះធ្ងន់បើទោះនៅបទពិសោធន៍ក្មេងខ្ចីក្តី ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post