header ads

Sponsor

ក្រោយពីសំងំស្ងៀមប៉ុន្មានថ្ងៃមកពេលនេះបណ្ឌិតច្នៃម៉ូដ ឯម រៀម បានចេញមុខបកស្រាយចំពោះការរិះគន់ដោយបានបង្ហាញពីភស្តុតាងច្បាស់ៗនៅក្នុងឈុតរាជនី AI  ថាជាឈុតដែលដកស្រង់ចេញពីសម័យដែលសម័យនោះជនជាតិព្នងស្លៀកប៉ឹងដែលមានលើសិលាចារឹកនៅប្រាសាទបាយ័នមិនមែនចេះតែស្លៀកតាមការនឹកឃើញនោះទេ។
 

មិនមែនជារឿងប្លែកអ្វីឡើយដែលអ្នកច្នៃម៉ូដសម្លៀកបំពាក់លោក ឯម រៀម តែងទទួលរងនូវការរិះគន់ពីមហាជននាពេលកន្លងមក។ ជាក់ស្តែងក្នុងឈុតសម្លៀកបំពាក់ច្នៃពីគ្រឿងអេឡិចត្រូនិកចូលរួមក្នុងពិធីសម្ភោធMVបទ«ទេវរាជ» របស់តារាចម្រៀង ទេព បូព្រឹក្ស កាលពីថ្ងៃទី ២៦ ឧសភា កន្លងទៅនេះ។

បណ្ឌិតច្នៃម៉ូដរូបនេះទទួលរងការរិះគន់យ៉ាងចាស់ដៃ។ខណៈ សិល្បករសិល្បការិនីម្នាក់ៗគ្រងឈុតបុរាណជាច្រើនសម័យកាលផ្សេងគ្នា តែផ្ទុយទៅវិញលោក ឯម រៀម បែរជាជ្រើសយកការស្លៀកឈុតរាជនី AI  ដែលច្នៃចេញពី គ្រឿងអេឡិចត្រូនិក ទូរទស្សន៍ចាស់ៗ ចំណែកខ្សែកគឺច្នៃចេញពីគំរបទឹកសុទ្ធ ដែលការតុបតែងរបស់លោកមើលទៅរាងសិចស៊ីនិងខុសគេតែម្តង ។ប៉ុន្តែយ៉ាងណាលើកនេះក៏មិនខុសពីលើកមុនៗដែរ លោក ឯម រៀម ទទួលរងការរិះគន់ពីសំណាក់មហាជនយ៉ាងខ្លាំង ។ 
 

ប៉ុន្តែកាលពីថ្ងៃទី ២៩ យប់មិញនេះលោក ឯម រៀម បានចេញមកបកស្រាយចំពោះការរិះគន់របស់មហាជនដោយបានលើកឡើងថាក្នុងនាមជាអ្នកច្នៃម៉ូដលោកមិនមែនចេះតែស្លៀកឈុតដោយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ ។ លោក ឯម រៀម បានបង្ហាញឯកសារដោយបាននិយាយថា ឈុតរាជនី AI នេះ ដកស្រង់ចេញពីសម័យអង្គរជនជាតិព្នងស្លៀកប៉ឹង លាយជាមួយសម័យបច្ចុប្បន្ន ដោយមានគ្រឿងអេឡិចត្រូនិចលើដងខ្លួនបង្ហាញពីភាពជឿនលឿននៃសម័យកាល AI ។

 សម្រាប់ ខ្សែកគឺច្នៃចេញពីគំរបទឹកសុទ្ធ ចង់បង្ហាញពីការចូលរួមកាត់បន្ថយប្លាស្ទិច ហើយខ្សែកនេះ ដកស្រង់ចេញពីកុលសម្ព័ន្ធខ្មែរលើ ក្នុងឆ្នាំ១៩២៩។គោលបំណងនៅក្នុងការរចនាឈុតនេះគឺ ដើម្បីដាស់តឿនបងប្អូនកាត់បន្ថយ ផ្លាស្ទីក ក៏ដូចជាអ្នកដែលងប់និង Social Media ឱ្យយល់ដឹងនិងកុំឆាប់ជឿលើប្រព័ន្ធនេះខ្លាំងពេក អាចនាំឱ្យគ្រោះថ្នាក់ដល់ខ្លួន។ ចុងក្រោយអ្នកច្នៃម៉ូដវ័យជាង ៥០ឆ្នាំរូបនេះសង្កត់ធ្ងន់ថាលោកជាអ្នកច្នៃម៉ូដដូនេះ ត្រូវរៀបចំឱ្យប្លែកខុសប្លែកពីគេ ឱ្យស័ក្តិសមទៅនឹងរហស្សនាមរបស់លោក។ មិនតែប៉ុណ្ណោះលោកក៏សំណូមពរឱ្យបងប្អូនខ្មែរបញ្ឈប់ការជេរប្រមាថមកលើរូបលោកតាមគ្នា ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post