header ads

Sponsor

មានការពេញចិត្តពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយពីបានឃើញការលើកឡើងរបស់អ្នកនិពន្ធចម្រៀងលោក លី ស៊ីនហួន លើកឡើងចំៗបែបនេះចំពោះស្ទីលតែងខ្លួនរបស់បណ្ឌិត ច្នៃម៉ូដ ឯម រៀម និង ម៉ាដាម កុល ដែលមានលក្ខណៈប្លែកគេនៅក្នុងកម្មវិធីសម្ពោធបទMVចម្រៀងរបស់ ទេព បូព្រឹក្ស  កាលពីប៉ុន្មានថ្ងៃមុន។

ក្រៅពីអ្នកច្នៃម៉ូដ ឯម រៀម ដែលបានលេងស្ទីលបែបហ្វេសសិនបែបសហសម័យរាជនី AI នោះគេសង្កេតឃើញបុគ្គលភេទទីបី ម៉ាដាម កុល ដែលតែងតែនិយមលេងខ្លួនប្លែកៗចូលរួមនៅក្នុងកម្មវិធីនានានោះក៏មិនអន់ប៉ុន្មានដែរ ។ ម៉ាដាម កុល បានបង្ហាញខ្លួនក្នុងឈុតបែបសម័យពណ៌ខ្មៅដោយមានពាក់មកុដពណ៌ខ្មៅផង តែអ្វីដែលធ្វើឱ្យអ្នកចូលរួមនៅក្នុងកម្មវីធីនោះមានការហួសចិត្តនោះគឺ ម៉ាដាម កុល បានចំហឡេវអាវបង្ហាញដើមទ្រូងធំទ្រលុកទ្រលន់នៅក្នុងកម្មវិធីដែលមានសិល្បករ សិល្បការ នី ស្លៀកឈុតបុរាណទៅវិញ។ 

សូម្បីDJ សូដា ដែលជាជនជាតិបរទេសដែលធ្លាប់តែងខ្លួនសិចស៊ីក៏បានស្លៀកឈុតបុរាណចូលរួមនៅក្នុងកម្មវិធីដ៏អស្ចារ្យរបស់អ្នកនាង ទេព បូព្រឹក្ស ផងដែរ ។ ភ្ជាប់ជាមួយរូបភាពលោក ឯក រៀម ម៉ាដាម កុល និង DJ សូដា អ្នកនិពន្ធបទចម្រៀងនៅក្នុងផលិតកម្មហង្សមាសលោក លី ស៊ីនហួន បានភ្ជាប់សំណេរយ៉ាងចាក់ដោតថា«ពណ៌ខ្មៅតំណាងឱ្យពួកបិសាច គេឃើញគេខ្លាចដូចខ្មែរក្រហ ម ស្លៀកលេចលើក្រោមក្រុមដំបៅកមស៊ីនំអន្សមថែមប៊ីចេងម្ទេស ។វប្បធម៌ខ្មែរថ្លៃឯងច្នៃផ្តេសផ្តាស ខួរមិនចេះខ្មាសជនបរទេសអាក្រក់ក្បាលរឹងមានះចចេស ដូចព្រះសង្ឃទេសន៍ថាជនលេលា »។

 

សំណេររបស់អ្នកនិពន្ធបទចម្រៀងរូបនេះបានធ្វើឱ្យមិត្តភក្តិនៅក្នុងបណ្តាញសង្គមមានការពេញចិត្ត និងគាំទ្រគ្រប់គ្នា។ ម្នាក់ៗបានចូលរួមបញ្ចេញយោបល់រៀងៗខ្លួនថា«លីលាមែននឹង សុំមិនគាំទ្រសម្លៀកបំពាក់បែបនឹងក្នុងកម្មវិធីវប្បធម៌របស់ជាតិឡើយ» «គួតែអបរំខ្លះទៅ» «យ៉ាប់ទាំងពីរតែម្តង ជាពិសេសម្នាក់មានពុកមាត់និងតែម្តង ច្រើនលើកច្រើនសារមកហើយ» «មិនត្រូវនិយាយថាមិចទេបងដល់ហួសព្រំដែនអញ្ចឹងពេក» ។

ខ្លះទៀតក៏បានលើកឡើងចំៗប្រធានសមាគមសិល្បៈគួរមានវិធានការដោយបាននិយាយថា«ប្រធានសិល្បះគួរហៅជនបែបនេះទៅអប់រំផងទៅគួរឲ្យខ្មាស់អន្តរជាតិណាស់ដែលវប្បធម៍ដ៏ល្អផូរផង់របស់ខ្មែរត្រូវបានបន្ទាបបែបនេះ។ ពួកនេះតើគេគិតអ្វីដែរទៅ? រស់នៅជាមនុស្សដូចគេឯងដែរហេតុអ្វីមិនបើកភ្នែកមើលគេឯងជុំវិញខ្លួនថាតើគេរស់នៅជាមនុស្សថ្លៃថ្នូរក្នុងសង្គមបែបណាដែរ? នេះជាគំរូអាក្រក់ដល់ក្មេងៗជំនាន់ក្រោយនិងបច្ចុប្បន្នផងដែរ»៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post