header ads

Sponsor

ដ្បិតពិធីសម្ពោធបទចម្រៀង «ទេវរាជ»របស់តារាចម្រៀង ទេព បូព្រឹក្ស បានរំលងទៅច្រើនថ្ងៃ ក្តី តែការរិះគន់ពីសំណាក់មហាជនមកលើអ្នកច្នៃម៉ូដ ឯម រៀម ហាក់មិនទាន់ស្ងប់ស្ងាត់នៅឡើយបើទោះលោកបានបង្ហាញនូវភស្តុតាងខ្លះៗពីការច្នៃម៉ូដនេះក្តី ។ អ្វីដែលកត់សម្គាល់ក្រៅ ពីការជេររិះគន់តាមបណ្តាញសង្គមលោក ឯម រៀម ក៏បានប្រាប់ថាមានអ្នកឆាតចូលសារផ្ទាល់ខ្លួនជេរនិងគំរាមសម្លាប់លោកថែមទៀត។

ប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំលោក ឯម រៀម ទទួលរងការរិះគន់ពីសំណាក់មហាជនពីការច្នៃម៉ូដរបស់លោកជាច្រើនលើកច្រើនសារ តែយ៉ាងណាអ្នកច្នៃម៉ូដវ័យ៥៣ឆ្នាំរូបនេះហាក់មិនសូវឈឺក្បាលវិលមុខអ្វីឡើយ។លោកបានបញ្ជាក់ថាបើចង់ក្លាយខ្លួនជាអ្នកច្នៃម៉ូដត្រូវហ៊ានទទួលយកការរិះគន់និងត្រូវមានអំណះអំណាងច្បាស់លាស់ការពារនូវស្នាដៃរបស់ខ្លួនចំពោះមុខមហាជន ជាពិសេសមិនត្រូវតបតទៅនឹងការរិះគន់ នោះវិញទេ ។

ហាក់បង្ហាញនូវភាពជឿជាក់បណ្ឌិតច្នៃម៉ូដដែលបានចេញទៅបន្តការសិក្សានៅប្រទេសបារាំងរូបនេះបានលើកឡើងនៅក្នុងឡាយវីដេអូកាលពីថ្ងៃទី ៣០ ម្សិលមិញថា អ្នកដែលស្លៀកសម្លៀកបំពាក់ជាទឹកដៃច្នៃម៉ូដរបស់លោកភាគច្រើនសុទ្ធតែជាតារាល្បីៗ។ ប្រសិនអ្នកធម្មតាទោះមានលុយច្រើនក៏លោកមិនលក់ឱ្យដែរព្រោះពាក់ទៅក៏មិនល្បី ។

អ្នកច្នៃម៉ូដរូបនេះបានលើកឡើងថាលោកធ្លាប់ច្នៃម៉ូដឱ្យតារាល្បីៗមួយចំនួនដែលមានដូចជា ទេព បូព្រឹក្ស ទឹម រដ្ឋា និង ប៊ី សុធារី ជាដើម ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះអ្នកច្នៃម៉ូដរូបនេះបានលើកឡើងថាសម្រាប់ឈុតរាជនី AI នេះក្រៅពីទទួលរងការរិះគន់ជេរជាសាធារណៈតាមខមិន ក៏មានបុគ្គលខ្លះបានឆាតផ្ទាល់ទៅរូបលោកដោយគំរាមបាញ់សម្លាប់ថែមទៀត ។ សម្រាប់បុគ្គលដែលប្រើសម្តីបែបនេះលោកក៏នឹងចាត់ការទៅតាមផ្លូវច្បាប់នៅក្រសួងមហាផ្ទៃ ។អ្នកច្នៃម៉ូដរូបនេះបានបន្ថែមទៀតថាមិនត្រឹមមហាជនជេរប្រមាថទេសូម្បីអ្នកសិល្បៈគ្នាឯងក៏ស៊ីត្រាវនិងបង្ហោះដៀមដាមចំពោះលោកដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post