header ads

Sponsor

ក្រោយពីលិខិតអញ្ជើញភ្ញៀវកិត្តិយសចូលរោងជ័យរបស់ស្រីស្អាត យ៉ែម ស្រីពេជ្រ និងតារាកំប្លែង ពូណុយ បានល្បីពាសពេញបណ្តាញសង្គមមក។ ស្រាប់តែតារាចម្រៀងប្រចាំផលិត កម្មសាន់ដេលោក វ៉ាយ បានបង្ហោះសារចំៗថា ពូណុយ ជាអ្នកបំបែកស្នេហាលោក និងស្រីស្អាត យ៉ែម ស្រីពេជ្រ ។ 


ជឿជាក់ថាមិត្តយុវវ័យមួយចំនួនប្រាកដជាបានស្គាល់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេដែលជាម្ចាស់បទ«ញ៉ែនាងបានយកទៅ» «បើដឹងមុនថាសង្សារគេខ្ពើមប៉ះ» នោះគឹលោក វ៉ាយ។ អ្វីដែលចាប់អារម្មណ៍នៅក្នុងថ្ងៃទី ២៩ថ្មីៗនេះតារាចម្រៀងរូបនេះបានបង្ហោះរូបភាពក្នុងឈុតកូនកំលោះក្រមុំជាមួយ យ៉ែម ស្រីពេជ្រ រួមនិងរូបភាពរបស់ ពូណុយ ដោយបានភ្ជាប់សំណេរមួយថា«ពូ ណុយ មកបំបែកស្នេហាខ្ញុំ  យ៉ែម ស្រីពេជ្រ មនុស្សសាវ៉ាអ្នកទាំង២ លួចលាក់ក្បត់ខ្ញុំ ពីពេលណា»។ 

មិនតែប៉ុណ្ណោះតារាចម្រៀងរូបនេះបានបន្ថែមថានឹងចងដៃឱ្យ យ៉ែម ស្រីពេជ្រ និង ពូណុយ នូវបទចម្រៀង« ព្យុះអើយ! បោកបក់រោងការចោលទៅ»។ ការលើកឡើងរបស់តារាចម្រៀង វ៉ាយ បានធ្វើឱ្យមិត្តភក្តិនៅក្នុងបណ្តាញសង្គមមួយចំនួនបានបង្ហាញការអាណិតអាសូរនិងលើកទឹកចិត្តដល់រូបលោក តែក៏មានអ្នកខ្លះទៀតបានដាក់រូបសើចដោយគិតថាជាការសម្តែងរបស់ពួកគេតែប៉ុណ្ណោះមិនមែនជាការពិតនោះឡើយ ។ 


ទោះបីជា លោក វ៉ាយ មានការបង្ហោះជាសាធារណៈបែបនេះក្តី តែគេមិនច្បាស់ថាតើជាការពិតឬបែបណានោះទេព្រោះកន្លងមក យ៉ែម ស្រីពេជ្រ មិនដែលបើកបង្ហាញពីទំនាក់ទំនងស្នេហាជាមួយតារាចម្រៀង វ៉ាយ នោះឡើយ ។ ប៉ុន្តែគេធ្លាប់ឃើញអ្នកទាំងពីរបានថតសម្អាងការនិងសម្តែង MV ជាមួយគ្នា ។ ក្នុងនោះក៏មានមហាជនមួយចំនួននៅតែគិតថាគ្រាន់តែជាការសម្តែងនៅក្នុងរូបភាពណាសមួយរបស់ពិធីការិនី យ៉ែម ស្រីពេជ្រ និង ពូណុយ នៅក្នុងកម្មវិធីទូរទស្សន៍មិនមែនជាមង្គលការពិតប្រាកដនោះទេ ។ 

អ្វីដែលចាប់អារម្មណ៍ខណៈតារាជាច្រើនចូលរួមអបអរនិងត្រេកអរដល់ ពូណុយ តែមានតារាជើងចាស់មា្នក់បានលាន់មាត់ថា ស្តេច Prank ហើយរង់ចាំមើលតទៅទៀត ។ បើតាមគម្រោង ពូណុយ និង យ៉ែម ស្រីពេជ្រ នឹងត្រូវចូលរោងការនៅក្នុងថ្ងៃទី០៧ខាងមុខនេះ នៅស្ថានីយទូរទស្សន៍ភីអិនអិនដែលស្ថិតក្នុងសង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post