header ads

Sponsor

ទោះមិនលេចធ្លាយវីដេអូផុសផុលដូច Rapper MC Sey ក្តី តែនៅក្នុងថ្ងៃទី ២៦នេះ1NE បានចេញមុខច្រានចោលចំពោះរឿងដែលបានផ្ទុះល្បីពេញបណ្តាញសង្គមនាពេលកន្លងមក។ក្នុងនោះ1NE អះអាងថាមិនបានប្រព្រឹត្តរឿងនេះហើយសូមឱ្យអ្នកលេងបណ្តាញសង្គមបញ្ឈប់ការវាយប្រហារមកលើរូបខ្លួនព្រោះរឿងនេះធ្វើឱ្យប៉ះពាល់ទាំងឪពុកម្តាយនិងបងប្អូនទាំងអស់។

ម្ចាស់បទ«គ្នាតិចតែតាន់» ក៏ជា Rapper ម្នាក់ដែលត្រូវអ្នកលេងបណ្តាញសង្គមសង្ស័យថាមានចំណែកនៅក្នុងសកម្មភាពចាប់រំលោភនិស្សិតស្រីនៅខេត្តបាត់ដំបង កាលពីអំឡុងថ្ងៃទី ១០ មីនាកន្លងទៅ ។ ការសន្និដ្ឋានទាំងនេះស្របពេលគណនីយ Ricky ScoTt បានទម្លាយថាតារារ៉េបទាំងពីររូបមានឈ្មោះ 1និង M។ ស្របជាមួយគ្នានោះ MC Sey និង 1NE ក៏មានវត្តមាននៅក្នុងការប្រគំតន្ត្រីនៅក្នុងថ្ងៃនោះនៅទឹកដីខេត្តបាត់ដំបងដែរ ។

ប៉ុន្តែយ៉ាងណានៅក្នុងថ្ងៃទី ២៦ នេះមិនខុសពីដៃគូ MC Sey ប៉ុន្មានឡើ់យ1NE បានចេញមុខបដិសេធចំពោះរឿងរ៉ាវទាំងនេះនឹងបានបង្ហោះសំណេររបស់ខ្លួនជាសាធារណៈថា«ខ្ញុំមិនបានប្រព្រឹត្តដូចដែលគេបានចោទនោះទេ សូមមេត្តាឈប់ផ្សព្វផ្សាយ ឬក៏ចែកចាយពត៌មានដែលមិនពិតនោះទៀត ខ្ញុំស្ងប់ស្ងាត់មួយរយះដោយសារខ្ញុំចាំមើល តើគេនឹងធ្វើបែបណាទៀត? ខ្ញុំរក្សាភាពស្ងប់ស្ងាត់ពីព្រោះខ្ញុំចង់ដឹងថារឿងទាំងអស់នេះកើតចេញពីណាអោយពិតប្រាកដ។

តើគេបង្ហោះក្នុង social media ក្នុងគោលបំណងអ្វី? តើរឿងនេះពិតមែនដែរឬទេពីព្រោះមិនទាន់មានការបញ្ជាក់ឬបញ្ចេញឈ្មោះនោះទេ។ខ្ញុំសូមរុញច្រានចោលគ្រប់ពត៌មានដែលបានវាយប្រហារក៏ដូចជាបញ្ចេញឈ្មោះរូបខ្ញុំបាទ។ខ្ញុំសូមអង្វរឈប់បង្ខូចកេរ្ត៍ឈ្មោះខ្ញុំទៀតខ្ញុំក៏មានឪពុកម្តាយ បងប្អូនដែលទទួលរងឥទ្ធិពលមួយនេះដែរ »។បើទោះបីជាមានការលើកឡើងបែបនេះក្តី តែអ្នកលេងបណ្តាញសង្គមមួយចំនួនហាក់មិនអស់ចិត្តចំពោះរឿងនេះហើយរំពឹងថា Rappers ដែលធ្វើសកម្មភាពថោកទាបទាំងពីររូបនឹងត្រូវបកស្បែកមុខក្នុងពេលឆាប់ៗនៅមុខសំណាញ់ច្បាប់ខណៈពេលនេះជនរងគ្រោះក៏កំពុងធ្វើការចាត់វិធានការទៅតាមផ្លូវច្បាប់ផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post