header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះគេបានឃើញអតីតប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញនូវក្តីរំភើបនិងកោតសរសើរចំពោះទង្វើតារារ៉េប ជី ដេវីត ចំពោះ ទេព បូព្រឹក្ស រហូតធ្វើឱ្យទប់ទឹកភ្នែកមិនបាន ។ បើតាមការលើកឡើងរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ក្រៅពីឧកញ៉ា ហេង ឡុង លោក ជី ដេវីត គឺជាមនុស្សទីពីរដែលធ្វើឱ្យអ្នកនាងសម្រក់ទឹកភ្នែក។

គេចាំបានថាកាលពីថ្ងៃទី ២៦ ម្សិលមិញនេះគឺជាកម្មវិធីសម្ពោធបទចម្រៀងរបស់តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស នៅក្នុងMVបទ «ទេវរាជ» ដោយមានការចូលរួមពីសំណាក់សិល្បករការិនីជាច្រើន។អ្វីដែលធ្វើឱ្យកម្មវិធីកាន់តែមានទស្សនីយភាពទាក់ទាញនោះគឺអ្នកចូលរួមមាន ការតុបតែងខ្លួនក្នុងឈុតបុរាណយ៉ាងស្រស់ស្អាតដោយកម្មវិធីនេះរៀបចំឡើងនៅសាលមហោស្រពកោះពេជ្រ ។ កម្មវិធីសម្ពោធ MVបទ «ទេវរាជ»បានប្រព្រឹត្តទៅយ៉ាងរលូនដោយមានការលាន់មាត់សរសើរពីសំណាក់មហាជនជាច្រើនចំពោះប្តីប្រពន្ធតារាចម្រៀងមួយគូនេះដែលបានចំណាយថវិកាផ្ទាល់ខ្លួនរៀបចំនូវកម្មវិធីដ៏អស្ចារ្យមួយនេះ ។

ក្នុងនាមជាតារារៀមច្ប ងមួយរូបដែលបានចូលរួមនៅក្នុងការសម្ពោធ MVបទ «ទេវរាជ»អ្នកនាង​ ចន ច័ន្ទលក្ខិណា បានលាន់មាត់សរសើរដល់លោក ជី ដេវីត ដែលបានលះបង់យ៉ាងធំធេងចំពោះ ទេព​ បូព្រឹក្សជាដៃគូរហូតធ្វើឱ្យអ្នកនាងស្រក់ទឹកភ្នែកដោយក្តីរំភើបចំពោះក្តីស្រឡាញ់មួយនេះ ។

អ្នកនាង ចន ច័ន្ទលក្ខិណា បានរៀបរាប់ថា «ខ្ញុំជាមនុស្សមិនងាយយំ មិនងាយសម្រក់ទឹកភ្នែក ខ្ញុំធ្លាប់ស្រក់ទឹកភ្នែកដោយក្តីរំភើបកាលពីជាង 7ឆ្នាំមុនចំពោះទង្វើរបស់ហ៊ាឡុង ដែលគាត់បានបង្កើតកម្មវិធីដ៏ធំមួយសម្រាប់ខ្ញុំដែលជាមហាកិត្តិយសបំផុត ហើយគាត់បាន Call មកនិយាយថា អូន យប់នេះឆាប់ចូលគេង ព្រោះស្អែកអូនត្រូវរៀបចំខ្លួនដើម្បីទទួលជីវិតថ្មីប្រកប ដោយកិត្តិយសដែលបងបានរៀបចំដើម្បីអូន ខ្ញុំលឺហើយគាំងនិយាយមិនចេញរហូតស្រក់ទឹកភ្នែក ព្រោះតែនឹកឃើញសកម្មភាពហត់នឿយលំបាករបស់គាត់រាប់ខែមុនថ្ងៃកម្មវិធីចាប់ផ្តើម 
ហើយឥឡូវបុរសម្នាក់នេះបានធ្វើអោយខ្ញុំស្ញប់ស្ញែងរហូតស្រក់ទឹកភ្នែក ព្រោះក្តីស្រលាញ់ មនោសញ្ចេតនាជ្រាលជ្រៅ ការបារម្ភណ៌ ការយកចិត្តទុកដាក់ ការគោរព ការលើកស្ទួយលើកតម្កើង ការលះបង់ របស់គាត់ចំពោះភរិយា គឺធំធេងណាស់ ទង្វើ និង សកកម្មភាពពិតជាក់ស្តែងរបស់ប្អូន គឺ ធ្វើអោយបងស្រក់ទឹកភ្នែក ស្រក់ដោយសារការរំភើបចំពោះក្តីស្រលាញ់របស់ប្អូនចំពោះភរិយា»៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post