ក្នុងនាមសិល្បៈរៀមច្បងឌីជេ ក្តិប បានចេញសារយ៉ាងស៊ីជម្រៅដាស់តឿនដល់យុវវ័យស្រីៗទាំងអស់ឱ្យមានការប្រុងប្រយ័ត្នកុំទទួលទានឬផឹកអ្វីផ្តេសផ្តាសជៀសវាងការស្តាយក្រោយ ។ ការលើកឡើងបែបនេះក្រោយលេចធ្លាយតារារ៉េបពីររូបធ្វើសកម្មភាពបំពានចំពោះនិស្សិតស្រីនៅខេត្តបាត់ដំបង ។
ជារឿយៗឌីជេ ក្តិប តែងចែករំលែកនូវរឿងរ៉ាវវិជ្ជមានមួយចំនួននៅក្នុងសង្គមដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនពេញចិត្តនិងនៅតែគាំទ្រនូវសមត្ថភាពរបស់លោក។ តួយ៉ាងក្នុងពេលដែលកំពុងតែល្បីរឿងតារារ៉េបពីររូបដែលបានចាប់រំលោភនិស្សិតស្រីម្នាក់ពាសពេញបណ្តាញសង្គមនោះ ឌីជេ ក្តិប បានចែករំលែកបទពិសោធន៍ខ្លះៗដល់យុវវ័យជាក្មេងស្រីៗថា«បងប្អូនកូនក្មួយស្រីៗត្រូវចាំថាៈ«បើមនុស្សគេមានបំណងមិនល្អចំពោះបងប្អូនកូនក្មួយហើយ» ទោះបីជាបងប្អូនកូនក្មួយចេះផឹកត្រឹមតែទឹកសុទ្ធក៏ដោយ ក៏ពួកគេអាចរំលោភបងប្អូនកូនក្មួយបានដែរ។
ទី១(ដោយ សារថ្នាំសម្រើបផ្សាយលក់ពេញfb)
ទី២.ហើយបើបងប្អូនកូនក្មួយចេះផឹកទៀតគឺកាន់តែងាយ ពីព្រោះពួកគេនឹងអាចដាក់(K)តែបន្តិចប៉ិនចុងក្រចកដៃ គឺបងប្អូនកូនក្មួយនឹងកាន់តែស្រវឹងធីងធោងរហូតសន្លប់លែងដឹងអីក៏មាន។
ទី៣ កញ្ឆា/ទឹកសប្បាយ/រួមនិងគ្រឿងញៀនជាច្រើនភេទណាស់ដែលអាចធ្វើឲ្យសតិអារម្មណ៍របស់បងប្អូនកូនក្មួយឆាប់វង្វេងវង្វាន់ស្រើបស្រាល ឬបាត់បង់ម្ចាស់កាលលើខ្លួនឯងបានគ្រប់ពេល។
ដូច្នេះសូមប្រុងប្រយត្ន័អោយបានខ្ពស់ពេលចេញដើរហើរទៅណាមកណាកុំញ៉ាំអីផ្ដេសផ្ដាសដែលគេចេះតែហុចឲ្យញ៉ាំកុំផឹកអីផ្ដេសផ្ដាសដែលគេហុចឲ្យផឹកបើស្រលាញ់និងគោរពខ្លួន(ជៀសវាងស្ដាយក្រោយ)»។
សាររបស់ ឌីជេ ក្តិប ទទួលបានការពេញចិត្តនិងគាំទ្រចែករំលែកពីសំណាក់អ្នកលេងបណ្តាញសង្គមគ្រប់គ្នា។ ដោយអ្នកខ្លះក៏បានសម្តែងការអរគុណចំពោះការចែករំលែកនូវបទពិសោធន៍មួយនេះដល់បងប្អូនជានារីៗដើម្បីទុកជាបទពិសោធន៍និងការពារខ្លួនទៅថ្ងៃក្រោយ៕