header ads

Sponsor

សម្រាប់ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរតារាចម្រៀងនិងសម្តែង ឌី សូនីត្តា បាន Surprise ខួបកំណើតឱ្យអ្នកម្តាយរួមទាំងទឹកប្រាក់រាប់ពាន់ដុល្លារដែលធ្វើឱ្យអ្នកម្តាយរំភើបរហូតទប់ទឹកភ្នែកមិនបាន ។ 


ដ្បិតមិនមែនជាពិធីខួបកំណើតធំដុំអធិកអធមក្តី តែ ឌី សូនីត្តា បានធ្វើឱ្យអ្នកម្តាយរបស់អ្នកនាងរំភើបជាខ្លាំង ។យ៉ាងណាមិញនៅក្នុងខួបគម្រប់អាយុ ៦១ឆ្នាំរបស់អ្នកម្តាយឆ្នាំនេះ ឌី សូនីត្តា បាន Surprise នំខួបកំណើតរួមជាមួយទឹកប្រាក់៥ពាន់ដុល្លារភ្ជាប់ជាមួយពាក្យពេចន៍ជូនពរជាច្រើនដែលធ្វើឱ្យអ្នកម្តាយរបស់អ្នកនាងរំភើបលាយឡំនិងទឹកភ្នែកផងដែរ ។

 ជាមួយទង្វើពោរពេញទៅដោយភាពកក់ក្តៅរបស់តារាសម្តែង និងចម្រៀង ឌី សូនីត្តា បានធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរថាអ្នកនាងពីតជាកូនស្រីដែលមានភាពកត្តញ្ញូមែន។ អ្នកគាំទ្រខ្លះទៀតក៏បានជូនពរឱ្យអ្នកម្តាយរបស់ ឌី សូនីត្តា មានសុខភាពល្អ និងមានអាយុវែងផងដែរ ។ 


ចុងក្រោយនេះ ឌី សូនីត្តា មិនសូវលេចមុខនៅក្នុងអាជីពសិល្បៈដែលមានដូចជាការសម្តែងរឿងដូចមុននោះទេ ។ភាគច្រើននាងងាកមកពង្រឹងមុខជំនួញមួយចំនួនដែលមានដូចជាការលក់ផលិតផលអនឡាញនិងសម្អាងការជាដើម ។ 

ដ្បិតក្លាយជាម្ចាស់ពាន I AM A SINGER  CAMBODIA រដូវកាលទីមួយជាច្រើនឆ្នាំក្តី តែ រហូតមកដល់ពេលនេះ ឌី សូនីត្តា មិនទាន់មានបទចម្រៀងផ្ទាល់ខ្លួននៅក្នុងផលិតកម្មហង្សមាសដូចអតីតម្ចាស់ពាននៅក្នុងកម្មវិធីផ្សេងនោះទេ ។ សព្វថ្ងៃ ឌី សូនីត្តា កំពុងរស់នៅក្នុងនាមជា Single Mom យ៉ាងមានក្តីសុខជាមួយកូនស្រីជាទីស្រឡាញ់ដោយមិនខ្វល់ខ្វាយនៅក្នុងការរកឪពុកឱ្យកូនស្រីនោះទេ ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post