header ads

Sponsor

តារាសម្តែង ចន ច័ន្ទលក្ខិណា បានបញ្ចប់តំណែងជាប្រធានសមាគមសិល្បករខ្មែរទៅហើយក្តី តែអ្នកនាងនៅតែមានតួនាទីសំខាន់មួយនេះនៅក្នុងសមាគមថ្មីអណត្តិទី០៦នេះដោយសារអ្នកនាងបានទទួលនៅតំណែងជាទីប្រឹក្សាជាន់ខ្ពស់។ជាមួយតំណែងមួយនេះរបស់អតីតប្រធានសមាគមសិល្បករ រូបនេះក៏ត្រូវបានអ្នកគាំទ្រអ្នកនាងជាច្រើនពេញចិត្តផងដែរ ។ 
 

គេចាំបានថានៅក្នុងការដឹកនាំរបស់តារាសម្តែង ចន ច័ន្ទលក្ខិណា ជាប្រធានសមាគមសិល្បករខ្មែរនាពេលកន្លងមកគេសង្កេតឃើញទាំងការពេញចិត្តនិងការរិះគន់ជាហូរហែរពីសំណាក់សិល្បករការិនី ។ រហូតអ្នកខ្លះថែមទាំងដាក់ងារ សមាគមដែលដឹកនាំដោយតារាសម្តែង ចន ច័ន្ទលក្ខិណា ថាជាសមាគមទីងមោងផងដែរ ។

 ប៉ុន្តែពេលនេះអ្វីៗក៏ត្រូវបានដោះស្រាយដោយប្រធានសមាគមថ្មីត្រូវបានដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលទទួលបាននូវសំឡេងបោះឆ្នោតគាំទ្រលើសលប់ពីសំណាក់សិល្បករការិនីជាច្រើន ។អ្វីដែលគួរឱ្យកត់សម្គាល់ទោះបីជាប្រធានសមាគមសិល្បករខ្មែរដឹកនាំដោយអតីតពិធីការិនី ស្រីតូច ចំណាន ក្តី តែមិនមែនមានន័យថាតារាសម្តែង ចន ច័ន្ទលក្ខិណា ត្រូវដកខ្លួនទាំងស្រុងចេញពីសមាគមសិល្បករថ្មីនេះឡើយ។ ពោលអ្នកនាងទទួលបានតំណែងថ្មីជាទីប្រឹក្សាជាន់ខ្ពស់នៅក្នុងសមាគមសិល្បករខ្មែរនៅក្នុងអណត្តិថ្មីនេះ។
 

បង្ហាញវត្តមាននៅក្នុងកម្មវិធី«អ្នកស្នងមរតក»ក្រោមទិសស្លោក «រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី» អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញនូវអារម្មណ៍រីករាយដោយបានជូនបាច់ផ្កាយ៉ាងស្រស់ស្អាតដល់ប្រធានសមាគមសិល្បករខ្មែរថ្មីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ។ 

ក្នុងនោះអ្នកនាងក៏បានបង្ហោះសារថា«ខ្ញុំសូមចូលរួមអបអរសារទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលទទួលបាននូវតួនាទីប្រធានសមាគមសិល្បករខ្មែរអាណត្តិទី ៦ និង បានរៀបចំកម្មវិធី “អ្នកស្នងមរតក” ក្រោម ទិសស្លោក “រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី” ដោយមានការចូលរួមមហាកិត្តិយសជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងសិល្បករសិល្បការនីគ្រប់ទម្រង់ និង គ្រប់ជំនាន់ខ្ញុំសូមជូនពរលោកជំទាវអ្នកឧកញ៉ា ទទួលបានជោគជ័យក្នុងការដឹកនាំសមាគមសិល្បករខ្មែរឆ្ពោះទៅរកទំព័រថ្មី នៃភាពសកម្មរបស់សមាគម»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post