header ads

Sponsor

កាន់តែធំពេញវ័យកូនស្រីតារាកំប្លែង នាយពាក់មី កាន់តែមានរូបសម្រស់ស្រស់ស្អាតហើយការតែងខ្លួនក៏គួរឱ្យស្រឡាញ់ដែរ។ជារឿយៗនៅពេលដែល នាយពាក់មី ជាឪពុកបង្ហាញរូបភាពកូនស្រីម្តងៗអ្នកលេងហ្វេសប៊ុកជាយុវវ័យជាច្រើនបាននាំគ្នាហៅនាយថាប៉ាក្មេកគ្រប់គ្នា ។
 

ទោះមិនមានទេពកោសល្យកំប្លែងដូចឪពុកក្តី តែ ស្រីខួច ក៏មាននិស័្សយសិល្បៈដែរដោយគេតែងឃើញនាងចេញវីដេអូរាំខ្លីៗនៅតាមបណ្តាញសង្គម ។ អ្វីដែលគួរឱ្យសរសើរទោះមិនបានសិក្សាជ្រៅជ្រះតែ នាយពាក់មី បានប្រាប់ថានាយនឹងខិតខំឱ្យកូនរៀនឱ្យបានចេះដឹងជ្រៅជ្រះ មិនថាភាសាជាតិឬភាសាអន្តរជាតិនោះទេ។

 អ្វីដែលកត់សម្គាល់នៅក្នុងថ្ងៃនេះដែរ នាយពាក់មី បានស៊ែររូបភាពកូនស្រីរបស់ខ្លួនទៅដើរលេងដែលធ្វើឱ្យមានអ្នកគាំទ្ររបស់លោកបានចូលទៅខមិនជាបន្តបន្ទាប់លើរូបភាពកូនស្រីរបស់នាយដោយភាគច្រើនម្នាក់ៗបានហៅតារាកំប្លែងរូបនេះថា ប៉ាក្មេកគ្រប់គ្នា ។ ខ្លះទៀតក៏បានសរសើរដល់ នាយពាក់មី ដែលមានកូនស្រីដែលមានសម្រស់ស្រស់ស្អាតហើយឆ្លាតទៀតផង ។ 
 

សព្វថ្ងៃ នាយពាក់មី មានកូនប្រុសស្រីចំនួនបីនាក់ដោយ ស្រីខួច ជាកូនស្រីច្បង ។ ចាប់អាជីពកំប្លែងជាច្រើនឆ្នាំ នាយពាក់មី បានផ្លាស់ប្តូរជីវភាពរស់នៅយ៉ាងហ៊ឺហាមិនចាញ់តារាល្បីៗលំដាប់ប្រទេសប៉ុន្មានឡើយ។ កន្លងមកនាយបានចំណាយប្រាក់រាប់ម៉ឺនដុល្លារសង់ផ្ទះធំទ្រនំខ្ពស់ជូនឪពុកម្តាយបង្កើត និងឪពុកម្តាយក្មេករស់នៅយ៉ាងសុខស្រួលផងដែរ ៕  
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post