header ads

Sponsor

តារាចម្រៀង ឃុំ ប៊ុណា្ណដែត ត្រូវបានអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ក្រោយឃើញថាជាសិល្បករតែម្នាក់ដែលមានចំណាប់អារម្មណ៍និងលើកឡើងបែបនេះនៅក្នុងថ្ងៃខួបទី៧៥ឆ្នាំនៃការបាត់បង់ដែនដីកម្ពុជាក្រោម។

គួរឱ្យដឹងដែរនៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ ឬ បុណ្យសង្សារ ១៤ កុម្ភៈ ក៏ដូចជាបុណ្យគ្រឹស្តស្មាសជាដើមគេតែងឃើញការចែករំលែកឬបង្ហោះសារព្រោងព្រាតរបស់សិល្បករ សិល្បការិនី នៅក្នុងបណ្តាញសង្គមជុំវិញថ្ងៃពិសេសៗទាំងនេះ ។ ប៉ុន្តែសម្រាប់ថ្ងៃទី ០៤ ខែមិថុនា នេះគឺជាថ្ងៃខួបគម្រប់៧៥ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម នេះគេសង្កេតឃើញមិនមានតារារូបណាមានការចាប់អារម្មណ៍នោះឡើយ ។ ប៉ុន្តែបើក្រឡេកមកមើលលោក ឃុំ ប៊ុណ្ណាដែត បានស៊ែរអត្ថបទមួយដែលបានបង្ហោះថា«ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩ គឺជាគម្រប់ខួប ៧៥ឆ្នាំ នៃការបាត់បង់ដែនដីកម្ពុជាក្រោម។ យើងរួមគ្នាការពារទឹកដីកុំឲ្យបាត់បង់បន្ដទៅមុខទៀត»។ 

ក្នុងនោះលោកបានភ្ជាប់សំណេរខ្លីដែលបានស៊ែរនោះថា «បើខ្មែរក្រោមទាមទារសិទ្ធបានមកវិញមិនដឹងល្អប៉ុណ្ណាទេ»។សារខ្លីរបស់តារាចម្រៀង ឃុំ ប៊ុណ្ណាដែត ត្រូវបានអ្នកគាំទ្រមួយចំនួនពេញចិត្តជាខ្លាំង ហើយខ្លះទៀតបានខមិនថា«សម្រាប់ខ្ញុំមិនរំពឹងថាទាមទារចង់បានកម្ពុជាក្រោមមកវិញទេ គ្រាន់តែសង្ឃឹងថានឹងមិនបាត់បង់ទឹកដីបច្ចុប្បន្នថែមទៅបានហើយ » «មិត្ត ស៊ីមិត្ត មិនហ៊ានស្រមៃទេកម្ពុជាក្រោមសុំត្រឹមកោះត្រល់ក៏បានដែរ» ជាដើម ។

ដ្បិតលោក ឃុំ ប៊ុណ្ណាដែត មិនបានបញ្ចញមតិអ្វីច្រើនក៏ពិតមែន តែមហាជនមួយចំនួនសរសើរពីឆន្ទៈរបស់លោកដែលជាតារាតែម្នាក់បានស៊ែរចែករំលែកនៅក្នុងថ្ងៃខួបគម្រប់៧៥ឆ្នាំជាថ្ងៃដែលកូនខ្មែរឈឺចាប់ចំពោះការបាត់បង់ទឹកដីកម្ពុជាក្រោមឱ្យ ហ្វេន ហ្វេនក្នុងហ្វេសប៊ុកបានឃើញ ។ ចុងក្រោយនេះលោក ឃុំ ប៊ុណ្ណាដែត បានបង្ហាញសកម្មភាពថ្មីៗនៅក្នុងអាជីពចម្រៀងក្រោយខកខានច្រើនឆ្នាំ ។ ជាក់ស្តែងលោកបានចេញបទចម្រៀងថ្មីដែលមានចំណងជើងថា«គម្រាមបេះដូង»នឹងមានការព្រលយថាលោក និងភរិយា យក់ ថិតរដ្ឋា ត្រៀមនឹងបង្ហាញវត្តមាននៅក្នុងផលិតកម្មថ្មីមួយ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post