header ads

Sponsor

ក្នុងនាមជាតារាចម្រៀង Original Song  ចិត្ត កញ្ចនា ក៏ជាតារាចម្រៀងម្នាក់ដែលមានប្រជា ប្រិយភាពគួរសមដោយនាងទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់ ហ្វេន ហ្វេន ជាច្រើន ។ អ្វីដែលកាន់តែធ្វើឱ្យតារាចម្រៀងវ័យក្មេងរូបនេះរំភើបនោះគឺនៅក្នុងខែកក្កដាខាងមុខនេះ ចិត្ត កញ្ចនា ត្រៀមខ្លួននឹងចូលរួមនៅក្នុងប្រទេសកូរ៉េតាមការអញ្ជើញរបស់ទូរទ ស្សន៍ KBS។

កន្លងមកតារាចម្រៀង ចិត្ត កញ្ចនា ក៏ធ្លាប់ចេញទៅសម្តែងនៅប្រទេសកូរ៉េផងដែរ តែរួមដំណើរជាមួយមិត្តភក្តិក្នុងសិល្បៈមួយចំនួន ។ ប៉ុន្តែសម្រាប់លើកនេះគឺតារាចម្រៀងរូបនេះនឹងតំណាងឱ្យសិល្បករខ្មែរដើម្បីចូលរួមនៅក្នុងកម្មវិធីដ៏ធំរបស់ទូរទស្សន៍កូរ៉េ KBS។ មូលហេតុដែលតារាចម្រៀង ចិត្ត កញ្ចនា ទទួលបានឱកាសពិសេសមួយនេះនៅប្រទេសកូរ៉េដោយសារខាងទូរទស្សន៍កូរ៉េមើលឃើញពីស្នាដៃក្នុងការតែងនិពន្ធនូវបទចម្រៀងថ្មីៗដោ យមិនចម្លងពីគេរ​បស់តារាចម្រៀងរូបនេះ ។ 

អ្វីដែលកត់សម្គាល់ក្នុងរយៈពេលនេះតារាចម្រៀង ចិត្ត កញ្ចនា កំពុងហ្វឹកហាត់ពង្រឹងសមត្ថភាពទាំងការច្រៀងនិងការសម្តែងដើម្បីឱ្យការចូលរួមនៅក្នុងខែកក្កដាខាងមុខនេះកាន់តែមានភាពអស្ចារ្យនិងទាក់ទាញដើម្បីឱ្យប្រទេសជិតខាងបានដឹងថាសិល្បៈខ្មែរក៏មិនអន់នោះដែរ។

មិនឱ្យហ្វេន ហ្វេន ខកចិត្តនោះទេតារាចម្រៀង ចិត្ត កញ្ចនា ក៏ត្រៀមចេញអាល់ប៊ុមបទចម្រៀងថ្មីក៏ដូចជាការសម្តែងបែបសហសម័យនៅក្នុងពេលឆាប់ៗខាងមុខនេះជូនដល់អ្នកគាំទ្ររបស់ខ្លួន។ ចិត្ត កញ្ចនា ធ្លាប់លើកឡើងថាដើម្បីឱ្យវិស័យឧស្សាហ៍កម្មតន្រ្តីនេះ មានការវិឌ្ឍន៍លឿនទៅមុខបាន លុះត្រាតែមានការចូលរួមនិងឱ្យតម្លៃនូវស្នាដៃនិពន្ធ និង ស្នាដៃច្នៃប្រឌិតថ្មីៗ ពីអ្នកគាំទ្រទាំងអស់គ្នា៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post