header ads

Sponsor

មានការចាប់អារម្មណ៍និងចែករំលែកជាបន្តបន្ទាប់នៅក្នុងបណ្តាញសង្គមនូវវីដេអូរៀបការមួយដែលមានសកម្មភាពអាសអាភាសមិនសមរម្យរបស់នារីមួយក្រុមនៅក្នុងកម្មវិធីកាត់សក់ក្នុងពិធីមង្គលការមួយកន្លែង។ ក្នុងនាមជាសិល្បការិនីមួយរូបស្រីស្អាត វ៉ាន់ នីឡា បានផ្តល់ជាមតិឱ្យបញ្ឈប់ការធ្វើទង្វើមិនសមរម្យបែបនេះព្រោះប៉ះពាល់ដល់ក្មេងៗ។ 
 

ថ្មីៗនេះគេបានឃើញវីដេអូមួយដែលមាននារីមួយក្រុមក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរបានធ្វើសកម្មភាពមិនសមទំនងនៅក្នុងពិធីមង្គលការមួយកន្លែង ។ ការធ្វើសកម្មភាពអនាចារនេះគឺនៅក្នុងកម្មវិធីកាត់សក់ដែលជាកម្មវិធីសិរីសួស្តីមិនគួរយកសកម្មភាពពាលាបែបនេះមកលេងឡូកឡំនោះឡើយ ។ 

ហាក់ហួសចិត្តជាមួយទង្វើបែបនេះតារាចម្រៀង  វ៉ាន់ នីឡា បានបង្ហោះសំណេរថា«ខ្ញុំមិន share video នេះទេ ដោយសារខ្ញុំមើលឃើញថាវាជាវីដេអូដែលអសិលធម៌ ថោកទាបឈ្លើយហ្នឹងជះឥទ្ធិពលអាក្រក់ដល់ក្មួយៗរឺប្អូនៗដែលគាត់ប្រើប្រាស់បណ្តាញសង្គម ដូច្នេះបើបងប្អូនបានឃើញវីដេអូណាមួយដែលមានកាយវិការរឺពាក្យសំដីក៏ដូចជាទង្វើមួយដែលមិនសមរម្យសូមមេត្តាឈប់ធ្វើការចែកចាយទៅព្រោះអ្នកដែលចំណេញគឺជាអ្នកដែលធ្វើសកម្មភាពចង់ល្បីចង់អោយយើង share តែវាប៉ះពាល់ខ្លាំងដល់ក្មេងៗ»។
 

ជាមួយនឹងវីដេអូមួយនេះក៏មានការចេញមុខរិះគន់ជាច្រើនពីសំណាក់អ្នកលេងបណ្តា្ញញសង្គម ជាពិសេសមានការសំណូមពរឱ្យក្រសួងពាក់ព័ន្ធចាត់វិធានការក្តៅចំពោះរឿងនេះព្រោះធ្វើឱ្យប៉ះពាល់ដល់ប្រពៃណីវប្បធម៌ខ្មែរដែលមានភាពល្អផូរផង់តាំងពីដូនតាមក ជាពិសេសអាចឱ្យប្រទេសជិតខាងមើលងាយតែម្តង ។ បើតាមការលើកឡើងវីដេអូសកម្មភាពអាសអាភាសទាំងនេះអាចជាភេទទីបីមិនមែនជាស្ត្រីពិតប្រាកដឡើយ តែយ៉ាងណាមិនបានបញ្ជាក់ថាស្ថិតនៅក្នុងខេត្តណាមួយឡើយ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post