header ads

Sponsor

មានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួនក្រោយស្ងាត់ៗអតីតគូស្នេហ៍តារាចម្រៀង ហ្សូណូ អ្នកនាង ចាន់ សុផានី បានចេញមុខទម្លាយពីភាពឯកកាដែលខ្លួនជួបប្រទះរាល់ថ្ងៃគ្មានអ្នកលួងលោមក្រៅពីជូតទឹកភ្នែកដោយខ្លួនឯងនឹងបន្តរឹងមាំដោយខ្លួនឯង ។ 
 

រហូតមកដល់ពេលនេះរឿងរ៉ាវរបស់អ្នកនាង ចាន់ សុផានី និងលោក ហ្សូណូ ក៏បានស្ងប់ស្ងាត់បន្ទាប់ពីអ្នកនាងបានប្រកាសថានឹងប្តឹងដល់តារាចម្រៀងរូបនេះពីបទបោះបង់ចូលកូនស្រីដែលជាអនីតិជន ។ ក្នុងនោះគេមិនបានដឹងថាតើសព្វថ្ងៃលោក ហ្សូណូ បន្តបង់អាហារកិច្ចដល់កូនស្រី មុន្នីផ្កា ឬបែបណាឡើយ ខណៈរឿងរ៉ាវទាំងនេះក៏បានស្ងប់ស្ងាត់ហើយអ្នកនាង ចាន់ សុផានី ក៏មិនបានលើកយកមកបង្ហោះទៀតនោះដែរ ។

 ប៉ុន្តែថ្មីៗអ្នកនាង ចាន់ សុផានី បានបង្ហោះសារមួយដែលធ្វើឱ្យអ្នកដែលធ្លាប់គាំទ្រអ្នកនាងមានការអាណិតជាខ្លាំង។អតីតពិធី ការិនីរូបនេះបានរៀបរាប់ថា «ខ្ញុំយំ ខ្ញុំអន់ចិត្ត ខ្ញុំអស់សង្ឃឹម ខ្ញុំពិបាកចិត្ត ខ្ញុំឯកា ឯខួរក្បាលរបស់ខ្ញុំវិញគឺពោរពេញទៅដោយបញ្ហា និង រឿងស្មុគស្មាញជាច្រើន ប៉ុន្តែគ្មាននរណាម្នាក់ដឹងពីសុខទុក្ខរបស់ខ្ញុំយ៉ាងណានោះទេពេលខ្ញុំយំហើយបានត្រឹមជូតទឹកភ្នែកចេញហើយលួងលោ មខ្លួនឯងឲ្យរឹងមាំតែប៉ុណ្ណោះ»។


ការរៀបរាប់របស់អ្នកនាង ចាន់ សុផានី បានធ្វើឱ្យមិត្តភក្តិក្នុងហ្វេសប៊ុកមានការអាណិតអ្នកនាងគ្រប់គ្នា ។ ក្នុងនោះគេក៏បានឃើញមានការចូលទៅបញ្ចេញមតិលើកទឹកចិត្តដល់អ្នកនាងឱ្យមានការតស៊ូ ជាពិសេសដើម្បីអនាគតកូនស្រី ។ សព្វថ្ងៃនេះកូនស្រីរបស់អ្នកនាងក៏ពេញ    វ័យជំទង់ហើយក៏មានទាំងរូបសម្បត្តិនិងភាពឆ្លាតវៃផងដែរ ។ កន្លងមកអ្នកនាង ចាន់ សុផានី ធ្លាប់ប្រាប់ថាកូនស្រីរបស់ខ្លួនក៏មានទេពកោសល្យសិល្បៈ ជាពិសេសផ្នែកចម្រៀងកាត់ដូចឪពុកលោក ហ្សូណូ ផងដែរ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post