header ads

Sponsor

ដូចការសន្យានៅក្នុងថ្ងៃទី ០៧នេះតារាកំប្លែង ពូណុយ និងពិធីការិនី  យ៉ែម ស្រីពេជ្រ បានរៀបចំពិធីមង្គលការនៅស្ថានីយទូរទស្សន៍ភីអិនអិនដូចការគ្រោងទុក ។ក្រៅពីការគ្រង់ឈុតអាពាហ៍ពិពាហ៍បែបប្រពៃណីខ្មែរក៏មានការចូលរួមពីសំណាក់សាច់ញាតិរបស់អ្នកទាំងពីរដែរ ។ ជាមួយនឹងការវែកញែកមិនដាច់ថាជាការសម្តែង ឬមែនទែននោះក៏មានអ្នកខមិនមួយចំនួនបានលើកឡើងថាបើសម្តែងមែនពិតជាបោកប្រាស់មហាជនជាអ្នកតាមដានហើយ។
 

ក្នុងឈុតកូនកម្លោះក្រមុំតារាកំប្លែង បាន សំណាង និង យ៉ែម ស្រីពេជ្រ បានបង្ហាញទឹកមុខស្រស់ស្រាយក្រោមការចូលរួមជូនពរពីសំណាក់មិត្តភក្តិជាភ្ញៀវកិត្តិយសជាច្រើន ។ ពិធីរបស់អ្នកទាំងពីរក៏មានការរៀបចំទៅតាមប្រពៃណីនឹងមានការចូលរួមពីសំណាក់ចាស់ទុំសងខាងទៀតផង ។ 

ក្នុងនោះក៏មានការវែកញែកជាបន្តបន្ទាប់ដោយអ្នកខ្លះគិតថាពិធីរៀបការរបស់អ្នកទាំងពីរគ្រាន់តែជាការសម្តែងនៅក្នុងកម្មវិធី«អ្នកជិតខាង»តែប៉ុណ្ណោះ តែខ្លះទៀតថាគិតថាជាការពិតមែនព្រោះបើសម្តែងមែនមិនមែនមានការចូលរួមពីសំណាក់ចាស់ទុំសងខាង និងមានកម្មវិធីបែបប្រពៃណីនោះទេ ។ 
 

ជាមួយគ្នានោះគេក៏បានឃើញអ្នកទស្សនាមួយចំនួនបានបង្ហាញការរីករាយនិងជូនពរចំពោះ ពូណុយ និង ស្រីពេជ្រ នៅក្នុងថ្ងៃពិសេសនេះ ។ តែខ្លះទៀតបានខមិនបែបមិនពេញចិត្តថា«ការពិតមិនអីទេ តែបើការ Prank អ្នកបោកប្រាស់សតិអារម្មណ៍ប្រជាជនខ្មែរហើយទង្វើដែលបំផ្លាញផ្លូវអារម្មណ៍ប្រជាជន» «សម្ដែងដូចពិតដូចសម្ដែងដឹងជឿរមួយណា» «ចង់ល្បីតាមរយះ បោកប្រាស់fan» ជាដើម ។ប៉ុន្តែបើតាមប្រភពជិតដិតជាមួយ យ៉ែម ស្រីពេជ្រ បានព្រលយថាជាការសម្តែងពិតប្រាកដមែនពួកគេពុំបានរៀបការជាប្តីប្រពន្ធនោះឡើយ។ប៉ុន្តែយ៉ាងណារង់ចាំទស្សនាការពិតជាបន្តទៀត ថារឿងរ៉ាវនឹងបែបណា  ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post