header ads

Sponsor

បើគិតមកដល់ពេលនេះរយៈពេលជិតពីរឆ្នាំទៅហើយតែស្រីស្អាត សេង សុខឃីម ហាក់មិនដាច់អាល័យពីអតីតរបស់ខ្លួន។ជារឿយៗនាងតែងបង្ហោះរូបភាពរួមនឹងសារជាហូរហែរតួយ៉ាង កាលពីថ្ងៃទី ០៧ យប់មិញនេះ សេង សុខឃីម បានផ្តាំទៅ នាយចឺម  ឱ្យរកក្តីសុខខ្លួនឯងកុំធ្វើដើម្បីអ្នកណា។ ប៉ុន្តែយ៉ាងណា សេង សុខឃីម បានបដិសេធថាខ្លួនមិនបានអាល័យឬនឹក នាយចឺម នោះឡើយ។

 

មានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកលេងហ្វេសប៊ុកដោយកាលពីយប់មិញនេះ សេង សុខឃីម បានបង្ហោះវីដេអូកាលនាង និង នាយចឺម នៅស្រឡាញ់គ្នាដោយភ្ជាប់ជាមួយការរៀបរាប់ថា«បងត្រូវសន្យាជាមួយខ្ញុំ ត្រូវរកក្តីសុខពិតប្រាដឲ្យខ្លួនឯង កុំធ្វើដើម្បីអ្នកណាទេ  (Noនឹកគេ postព្រោះឃើញvideo សមនិងសំលេង ណាមួយកន្លែងមើលទៅដូចថតនៅស្រុកគេ ទើបកាត់post ផ្ញើជូនfanញុមអ្នកសេដទុកshare ខ្ញុំកាត់videoស្រដៀងនិងជាមួយតួប្រុសផ្សេងច្រើនណា មិនតែជាមួយគាត់ទេ»។ការនិយាយបែបសោកសៅរួមនឹងវីដេអូដ៏ផ្អែមល្ហែមរបស់ សេង សុខឃីម ជាមួយ នាយចឺម បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបានសម្តែងការអាណិតអាសូរ នឹងចង់ឱ្យអ្នកទាំងពីរត្រូវគ្នាជាថ្មី តែខ្លះទៀត បែរជាមិនពេញចិត្តដោយខមិនថា «កុំផុសចឹងខ្មាស់គេ» 

«ផុសអញ្ចឹងយល់អារម្មណ៍សង្សារថ្មីគេផង» «ដើម្បីចង់បានចង់ចាប់មេអំបៅគឺយើ ងត្រូវធ្វើរសួនដាំផ្កាឱបានស្អាតនោះមេអំបៅនឹងរត់មករកយើងដោយខ្លួនឯង។យើងមិនហត់ដើរតាមរកអូសទាញឱមេអំបៅមកជិតខ្លួនដើម្បីចាប់លេងទៀតឡើយ»។

 

មិនមែនជាលើកដំបូងទេកន្លងមកគេតែងឃើញ សេង សុខឃីម បង្ហោះរូបភាពជាមួយ នាយចឺម ខណៈ នាយចឺម វិញមិនដែលបង្ហោះឬបកស្រាយអ្វីឡើយ ។ ប៉ុន្តែយ៉ាងណាកន្លងមក នាយចឺម ធ្លាប់លើកឡើងយ៉ាងជឿជាក់ថាលោកជាមនុស្សល្អទើបធ្វើឱ្យអតីតទាំងអស់នៅតែរាប់អានគ្នានិងរួមការងារជាមួយ។ មួយវិញទៀតអតីតលោកសុទ្ធតែល្បីដោយសារលោកទាំងអស់៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post