header ads

Sponsor

មានការអាណិតអាសូរពីសំណាក់អ្នកគាំទ្រជាច្រើនក្រោយពីបានឃើញតារាចម្រៀងរូបរាងទ្រលុកទ្រលន់ សោភា ទេពី បានប្រកាសដំណឹងសោកសៅដោយអ្នកមានគុណទាំងពីរសុទ្ធតែកំពុងមានជំងឺ ដែលលោកឪពុកក៏មានសង្ឈឹមតិចតួចថែមទៀត ។ក្នុងនោះតារាចម្រៀងរូបនេះក៏បានភ្ជាប់ជាមួយគណនីយ ABA របស់ខ្លួនប្រសិនបងប្អូនជាអ្នកគាំទ្រចង់ឧបត្ថម្ភជំនួយដល់គ្រួសាររបស់នាង។ 
 

ធ្លាប់តែឃើញតារាចម្រៀងវ័យក្មេង សោភា ទេពី ចែករំលែករូបភាពសប្បាយៗជាមួយ ហ្វេន ហ្វេន ដោយការបង្ហាញបទចម្រៀងថ្មីៗជាមួយចង្វាក់បែបរ៉េបដែលជាទីពេញនិយមពីសំណាក់យុវវ័យ ។ ប៉ុន្តែមុននេះបន្តិចតារាចម្រៀងឯករាជ្យរូបនេះបានបង្ហាញរូបភាពជាមួយអ្នកមានគុណទាំងពីរកំពុងសម្រាកនៅមន្ទីរពេទ្យដោយភ្ជាប់ការរៀបរាប់ថា «ប៉ាខ្ញុំឈឺហើយបងប្អូនទាំងអស់គ្នា គាត់មានជំងឺសួតធ្ងន់ធ្ងរសង្ឃឹមតិចណាស់ រីឯម៉ាក់ខ្ញុំក៏ឈឺសសៃគាបឆ្អឹងកងគាត់ឈឺដៃខ្លាំងណាស់ ពេលនេះមិនដឹងគិតយ៉ាងណាទេអាណិតគាត់ណាស់ បងប្អូនមានចិត្តចង់ជួយឧមត្ថម្ភអាចផ្ងើរមកAba : 001186326 (Nhimsounsorpheatepy) ពេលនេះគាត់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យរុស្សីបន្ទប់114ផ្នែកសួត បងៗចង់មកមើលសួរសុខទុក្ខបាន»។

ការលើកឡើងរបស់ សោភា ទេពី បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានបង្ហាញការអាណិតអាសូរដល់តារារូបនេះជាខ្លាំងហើយម្នាក់ៗបានជូនពរឱ្យអ្នកមានគុណទាំងពីររបស់នាងឆាប់បានជាសះស្បើ យនឹងមានសុខភាពមាំមួននៅក្នុងពេលឆាប់ៗ។


ទោះមិនមានផលិតកម្មច្រៀងដូចមិត្តភក្តិដែលបានចូលរួមប្រឡងនៅក្នុងកម្មវិធីCambodian Idol ក្តី តែ សោភា ទេពី ក៏មានហាងឆេងគួរសមនៅក្នុងការលេចមុខនៅតាមបណ្តារឆាកប្រគំតន្រ្តីនានា នៅតាមបណ្តារខេត្ត ជាពិសេសក្រោយពីនាងបានលេចមុខនៅក្នុងការប្រឡងកម្មវិធីប្រឡងចម្រៀងThe Rapper Cambodia ដែលមានតារារ៉េប វណ្ណដា ជាគណកម្មាការ   ។ ក្រៅពីនេះ សោភា ទេពី ក៏បានចេញបទចម្រៀងថ្មីៗ រួមនឹងបទCover ល្បីៗមួយចំនួន ដែលបទខ្លះក៏ទទួលរងការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួនដែរ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post