header ads

Sponsor

មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រដោយសារនៅក្នុងថ្ងៃទី ១១ នេះតារាចម្រៀង យឿន ពិសី បានចេញមុខឡាយវីដេអូរៀបរាប់រឿងរ៉ាវរបស់ខ្លួននិងអតីតភរិយាដោយអះអាងថាដើម្បីទាមទាររកយុត្តិធម៌សម្រាប់ខ្លួន ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមានការភ្ញាក់ផ្អើលនោះគឺអតីតបេក្ខភាពCambodia Got ‘s Talent រដូវកាលទីមួយរូបនេះបានព្រលយថារឿងរ៉ាវរបស់ខ្លួនមិនខុសពីប្តូរប្តីប្រពន្ធគ្នានោះឡើយគ្រាន់តែថាគូស្នេហ៍បានចែកផ្លូវជាមួយស្វាមីមុនទាក់ទងជាមួយលោក។

គេចាំបានថា យឿន ពិសី បានប្រកាសចែកផ្លូវជាមួយភរិយាកាលពីមួយរយៈមុនដោយបានអះអាងថានឹងផ្តល់អាហារកិច្ចដល់កូនប្រុសស្រីទៅតាមផ្លូវច្បាប់រហូតដល់កូនៗធំពេញវ័យ។ ជាមួយគ្នានោះតារាចម្រៀងរូបនេះក៏បានបង្ហាញមុខគូស្នេហ៍ថ្មីជាអ្នកសិល្បៈម្នាក់យ៉ាងពេញមុខពេញមាត់ទៀតផង ។ ប៉ុន្តែនៅមុននេះបន្តិច យឿន ពិសី បានចេញមុខឡាយវីដេអូដោយប្រកាសថាដើម្បីរកយុត្តិធម៌ឱ្យខ្លួនឯងព្រោះអតីតមិនឱ្យខ្លួនរស់នៅបានសុខនោះទេបើទោះមានដៃគូរៀងខ្លួនក្តី ។

យឿន ពិសី បាននិយាយថាកន្លងមកលោក និងអតីតភរិយាបានព្រមព្រៀងចែកផ្លូវគ្នាដោយសន្តិវិធី ដោយខ្លួនបានយល់ព្រមផ្តល់ប្រាក់ចិញ្ចឹមកូនៗក្នុងមួយខែមួយលានរៀល ។ក្នុងនោះអតីតភរិយាក៏បានយល់ព្រមព្រោះខ្លួនមិនមានទ្រព្យសម្បត្តិរួមនោះដែរ ។ ប៉ុន្តែអ្វីៗមិនដូចការគិតឡើយក្រោយពីមានការធ្លាយរូបភាពជាមួយគូស្នេហ៍ថ្មីនៅតាមបណ្តាញសង្គមនាពេលកន្លងមកបានធ្វើឱ្យ យឿន ពិសី ត្រូវមហាជនរិះគន់ជេរប្រមាថហើយថែមទាំងបាត់បង់ការងារអស់ពោលនៅសល់តែការងារជាមួយផលិតកម្មហ្គាឡាក់ស៊ីតែមួយប៉ុ ណ្ណោះ។

ក្នុងនោះ យឿន ពិសី បានលើកឡើងថារូបថតរបស់លោក និងគូស្នេហ៍ថ្មីដែលបានបែកធ្លាយនោះដោយសារអតីតស្វាមីរបស់គូស្នេហ៍លោកជាអ្នកផ្តល់ឱ្យអតីតភរិយាខ្លួនដើម្បីបំផ្លាញប្រជាប្រិយភាពលោក ។អ្វីដែលគួរឱ្យកត់សម្គាល់ យឿន ពិសី បានប្រាប់ថាសព្វថ្ងៃអតីតភរិយារបស់លោកភ្ជាប់ទំនាក់ទំនងជាមួយអតីតស្វាមីរបស់គូស្នេហ៍ខ្លួនយ៉ាងមានក្តីសុខ តែបែរជាមិនឱ្យលោករស់នៅបានសុខដោយបានប្តឹងឱ្យលោកសងជំងឺចិត្តចំនួន ៥ពាន់ដុល្លារ និងលក់សម្ភារៈស្ទីឌីយោដើម្បីចែកប្រាក់គ្នាពាក់កណ្តាលម្នាក់ទៀតផង ។ ពេលនេះអតីតភរិយាក៏បានប្រគល់កូនប្រុសឱ្យ​មកលោកចិញ្ចឹមផងដែរ ។ មូលហេតុដែលអតីតខ្លួនធ្វើរឿងនេះគឺទៅតាមការអុជអាលរបស់អ្នកថ្មីដែលជាអតីតស្វាមីគូស្នេហ៍លោកសព្វថ្ងៃព្រោះបុរសរូបនោះជាអ្នកចេះច្បាប់នឹងធ្លាប់មានងារផ្កាយពីរផងដែរ ។ ទាំងនេះជាការលើកឡើងរបស់ យឿន ពិសី តាមរយៈការឡាយវីដេអូ តែការពិតបែបណានោះយើងក៏មិនបានដឹងប្រាកដឡើយ ។មានតែរង់ចាំការបកស្រាយពីសំណាក់អតីតភរិយារបស់តារាចម្រៀងរូបនេះតែប៉ុណ្ណោះ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post