header ads

Sponsor

ក្រៅពីបង្ហាញការសុំអភ័យទោសចំពោះអ្នកគាំទ្ររបស់ខ្លួនដែលលេចធ្លាយនូវព័ត៌មានមិនល្អនាពេលថ្មីៗនេះ Miss Grand Ratanakiri 2024  ម៉ាច ដាវី បានបង្ហាញនូវភស្តុតាងមួយចំនួនដែលមានដូចជាលិខិតបញ្ជាក់ភាពនៅលីវ រួមនឹងលិខិតដែលបញ្ជាក់ថានាងមិនបានក្លែងអាយុថាទើប ២៦ឆ្នាំទាំងដែលកាលពីឆ្នាំ ២០២០ ធ្លាប់ចូលរួមប្រកួតកម្មវិធី Miss Universe មានវ័យ ២៥ឆ្នាំទៅហើយ ។

រូបសម្បត្តិស្រស់ស្អាតរួមនឹងសមត្ថភាពសិល្បៈមួយចំនួនបានធ្វើឱ្យ ម៉ាច ដាវី  ដែលជា Miss Grand 2024 តំណាងខេត្ត​ រតនៈគីរី ក៏ទទួលបានការចាប់អារម្មណ៏ពីសំណាក់អ្នកតាមដាននិងស្រឡាញ់វិស័យប្រឡងបវរកញ្ញាផងដែរ ។ប៉ុន្តែក្រោយប្រកួតឈុតតំណាងជាតិមិនទាន់បានប៉ុន្មានផង ស្រាប់តែលេចធ្លាយដំណឹងថាបវរកញ្ញារូបនេះធ្លាប់រៀបការរួចហើយនឹងបានបន្លឺអាយុឱ្យតិចដើម្បីបានចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Grand Cambodia 2024។

ក្នុងនោះក៏មានការបង្ហាញរូបភាពនាងរៀបការថែមទៀតផង។ ប៉ុន្តែយ៉ាងណាហ្វេសប៊ុកផ្លូវការ Miss Grand Ratanakiri បានចេញសារបដិសេធនូវព័ត៌មានទាំងនេះដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ ម៉ាច ដាវី ។ មិនរង់ចាំយូរ ម៉ាច ដាវី ក៏បានចេញមុខបញ្ជាក់ថានាងមិនធ្លាប់ចុះសំបុត្រអាពាហ៍ពិពាហ៏ ហើយក៏មិនធ្លាប់លែងលះអ្វីដែរហើយ រូបភាពរៀបការដែលបានបែកធ្លាយនេះ គ្រាន់ជាការសម្តែងដែលពាក់ព័ន្ធជាមួយការងារផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

សម្រាប់ការលើកឡើងថានាងក្លែងបន្លំអាយុនោះមិនមែនជាការពិតទេ។ បើតាមលិខិតដែលចេញដោយមេឃុំបានបញ្ជាក់ថានាងពិតជាកើតនៅឆ្នាំ ១៩៩៨ ដែលគិតមកដល់សព្វថ្ងៃមានអាយុ ២៦ឆ្នាំពិតប្រាកដមែន។ បវរកញ្ញា ម៉ាច ដាវី បាននិយាយពីដើមចមថា កាលឆ្នាំ២០២០មិត្តភ័ក្តបាននាងជំរុញនិងដាក់ពាក្យឱ្យនាងចូលប្រកួតកម្មវិធីមួយទាំងដែលនាងមិនចង់ តែក៏ចូលរួមប្រកួតតាមការជំរុញរបស់មិត្តភក្តិ។ប៉ុន្តែនៅឆ្នាំ២០២៤ នេះបានសម្រេចចិត្តចូលរួមប្រកួ តកម្មវិធីបវរកញ្ញាដោយខ្លួនឯងតាមរយៈកម្មវិធី Miss Grand Cambodia 2024 ដោយក្នុងនោះនាងជាបេក្ខភាពតំណាងខេត្តRatanakiri។

ដើម្បីឱ្យមហាជនក៏ដូចជាអ្នកគាំទ្ររបស់ខ្លួនកាន់តែស្ងប់ចិត្ត ម៉ាច ដាវី ក៏បានបង្ហាញភស្តុតាងមួយចំនួនដែលបញ្ជាក់ពីភាពនៅលីវរបស់ខ្លួនជាសាធារណៈដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន ។ មិនតែប៉ុណ្ណោះ ម៉ាច ដាវី ក៏បានធ្វើការសុំទោសអ្នកគាំទ្ររបស់ខ្លួនចំពោះរឿងរ៉ាវដែលបានកើតឡើងនាពេលកន្លងមក ដែលធ្វើឱ្យ ហ្វេន ហ្វេនមានការមន្ទិលសង្ស័យ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post