header ads

Sponsor

ពិតជាមានសមត្ថភាពគួរឱ្យសរសើរព្រោះនៅវ័យក្មេងសោះ តែកូនស្រីរបស់តារាចម្រៀង ខាន់ ជែមស៍ កញ្ញា អេមមី ចេះមានគំនិតរកស៊ី យ៉ាងណាមិញថ្មីៗនេះ អេមមី បានបង្កើតប្រេនអាវផ្ទាល់ខ្លួនដែលមានឈ្មោះថា«Scotty.club» ដែលបានដាក់លក់ជាសាធារណៈហើយដែរ ។

 

សព្វថ្ងៃ អេមមី ជាតារាចម្រៀងនៅក្នុងផលិតកម្មហ្គាឡាក់ស៊ីរួមទ្រនំជាមួយលោកឪពុក ខាន់ ជែមស៍ ដែលមកដល់ពេលនេះកញ្ញាក៏មានបទចម្រៀងមួយចំនួនដែលបទខ្លះក៏ទទួលបានការគាំទ្រពីសំណាក់យុវវ័យផងដែរ ។ ខណៈកំពុងតែមានប្រជាប្រិយភាពនៅក្នុងសិល្បៈតារាវ័យក្មេងរូបនេះក៏ចាប់ផ្តើមបង្កើតមុខរបរផ្ទាល់ខ្លួនដោយថ្មីៗនេះកញ្ញាបានប្រេនអាវយឺតដែលមានឈ្មោះថា «Scotty.club» ដែលបានបញ្ចេញលក់ជាសាធារណៈហើយដែរ ។

ចំពោះការចាប់ផ្តើមមុខរបរជាដំបូងរបស់កូនស្រីគេក៏បានឃើញលោក ខាន់ ជែមស៍ បានបង្ហាញការរីករាយនឹងបានចេញមុខគាំទ្រនិងលើកទឹកចិត្តយ៉ាងពេញទំហឹងដោយលោកបានស៊ែរចែករំលែកដើម្បីឱ្យអ្នកគាំទ្ររបស់លោកបានដឹងពីមុខជំនួញថ្មីរបស់កូនស្រី ។

ជាមួយនឹងសមត្ថភាពចេះច្នៃប្រឌិតទាំងវ័យក្មេងរបស់កូនស្រីលោក ខាន់ ជែមស៍ បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនលាន់មាត់សរសើរថាលោក ខាន់ ជែមស៍ ពិតជាមានសំណាងណាស់ដែលមានកូនស្រីមានទាំងសមត្ថភាពសិល្បៈហើយមានទេពកោសល្យចេះរកស៊ីទាំងវ័យក្មេង។កន្ល ងមកលោក ខាន់ ជែមស៍ ធ្លាប់បានលើកឡើងនៅក្នុងបណ្តាញសង្គមថា «កូនសម្លាញ់ខ្ញុំចេះរៀនធ្វើជំនួញហើយសូមពុកម៉ែបងប្អូនជួយគាំទ្រនូវពន្លកអ្នកជំនួញថ្មីម្នាក់នេះផងណាបាទ»។

បើតាមការលើកឡើងរបស់ម្ចាស់បទ«កុំចង់ត្រូវគ្នាវិញ»រូបនេះបានឱ្យដឹងថាប្រេនអាវយឺតដែលកញ្ញាបង្កើតឡើង ផ្តោតសំខាន់លើគុណភាពនៃសាច់ក្រណាត់ រួមនឹងភាពស៊ីវិល័យរបស់អ្នកប្រើប្រាស់នាពេលបច្វុប្បន្ននេះ ។ គួរឱ្យដឹងដែរថាមិនមែនមានតែកូនស្រីរបស់តារាចម្រៀង ខាន់ ជែមស៍ទេ កូនប្រុសរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ដែលមានត្រឹម ១១ឆ្នាំដែលត្រូវគេស្គាល់ថា ខេមរៈ មន្តស្នេហ៍ ក៏មានគំនិតច្នៃប្រឌិតបង្កើតប្រេនអាវយឺត ផ្ទាល់ខ្លួននឹងចេញលក់ជាសាធារណៈនៅតាមអនឡាញផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post