header ads

Sponsor

ធ្មេចបើកៗលោក ប៉ែន ចំរ៉ុង ត្រៀមទទួលសមាជិកថ្មីនៅក្នុងពេលឆាប់ៗនេះ តែយ៉ាងណាពិធីកររូបនេះមិនទាន់បើកបង្ហាញភេទកូនទីពីរនៅឡើយទេ ។ អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះភរិយារបស់លោក ប៉ែន ចំរ៉ុង បានបង្ហាញការហួសចិត្តក្រោយមានអ្នករិះគន់ចំពោះរូបសម្បត្តិរបស់អ្នកនាងរួមនឹងការស្លៀកពាក់នៅក្នុងវីដេអូថតរូបភាពជុំគ្រួសារកាលពីពេលថ្មីៗនេះ ។

ដើម្បីទុកជាអនុស្សាវរីយ៍ដែលភរិយាត្រៀមនឹងសម្រាលកូនទីពីរនៅក្នុងខែសីហាខាងមុខនេះលោក ប៉ែន ចំរ៉ុង និងភរិយារួមទាំងកូនស្រីបានថតរូបជុំគ្នាជាលក្ខណៈគ្រួសារតូចដែលមើលទៅពិតជាមានក្តីសុខនិងភាពកក់ក្តៅជាខ្លាំង ។ ពោះខ្ទាតធំទៅហើយក្តី តែភរិយាលោក ប៉ែន ចំរ៉ុង អ្នកនាង​ ហ៊ុន ម៉ាណេ នៅតែមានសម្រស់ស្រស់ស្អាតតាមបែបស្រ្តីពពោះ ដោយក្នុងនោះអ្នកនាងបានតុបតែងខ្លួនក្នុងឈុតរ៉ូបពពណ៌ខ្មៅដោយបង្ហាញក្បាលពោះដែលខ្ទាតធំផងដែរ។

វីដេអូមួយនេះក៏មានអ្នកចូលទស្សនាច្រើនដែលមានទាំងអ្នកសរសើរពីសុភមង្គលនៅក្នុងគ្រួសារ លោក ប៉ែន ចំរ៉ុង និងអ្នករិះគន់ដល់ការស្លៀកពាក់និង រូបសម្បត្តិ ជាពិសេសផ្ចិតរបស់ភរិយាលោកតែម្តង ។ មានការខមិនជាបន្តបន្ទាប់ថា «វប្បធម៌ដែលលេចចេញអស់ចឹងខំខិតធ្វើខាំ្លងណាស់ ឪខ្មែអើយខ្មែ! ការយល់ឃើញខុសៗគ្នា ដើរលឿនពេកទេដឹង បើថតទុកអនុស្សាវរីយ៍គួតែកុំផុសអីខ្មាសគេ បើដូចដើរស្រាតចឹង» «ស្រាតតែម្តងទៅ» «យកអីបិតផ្ចិតតិចទៅ» «ផ្សិតលៀនសាហាវ»ជាដើម។

ជុំវិញការរិះគន់របស់អ្នកលេងបណ្តាញសង្គមមកលើវីដេអូរបស់ខ្លួនភរិយាលោក ប៉ែន ចំរ៉ុង បានរៀបរាប់យ៉ាងវែងថា​«ឃើញហើយអានអោយដល់ចប់ផងណាអ្នកទើសម្សិលមិញផុសវីឌីអូ ពោះធំជុំគ្រួសារ ទុកថ្ងៃក្រោយអោយកូនៗរបស់ខ្ញុំមើល ឃើញថាមានមនុស្សមួយចំនួនតូច និយាយមកមិនបានគិតឆ្លងកាត់ខួរ មួយចំនួនតូច មកថាអោយខ្ញុំរឿងផ្ចិតលាន អាក្រក់ ខ្ពើម ចឹងផុសដែល អត់ចេះខ្មាស់គេ ថតចឹងអ្នកណាក៏សសើរ មិនថតស្រាតហ្មងទៅ យីអីក៏ម្ល៉េះៗ ហើយចង់ប្រាប់ថាផ្ចិតខ្ញុំចឹងគ្មានអីត្រូវខ្មាស់ផងកំណើតកូនខ្ញុំពេញចិត្តគ្រប់យ៉ាងដើម្បីទំងន់កូនខ្ញុំ ចង់ប្រាប់ថាកូនទី1ក៏ផ្ចិតខ្ញុំចឹងដែលសម្រាលហើយក៏មកធម្មតាវិញមើលរូបដឹងហើយ ហើយអីក៏ប្រឹងទើសខុសរបៀបចឹងអ្នកទើសស្រីៗអត់ដែលឆ្លងកាត់ការពពោះកូនទេអីបានមកនិយា យថាអោយអ្នកចេះហាមាត់និយាយពាក្យដៀលគេនឹង ជាម្ដាយគេមួយរូបដែលគួរមានអ្វីដែលល្អៗអោយកូនមើល ។

មនុស្សប្រុស រឺភេទទី3 កើតចេញពីរម្ដាយភេទមនុស្សស្រីដែលត្រូវអត់ បើកើតចេញពីរអ្វីផ្សេងចេះថាអោយខ្ញុំភេទដូចម្ដាយអ្នកដែល ត្រូវចាំថាអ្នកថាអោយខ្ញុំប្រៀបដូចថាអោយម្ដាយ ប្អូនស្រី បងស្រី ប្រពន្ធ កូនស្រីអ្នកចឹង ព្រោះជាភេទដូចខ្ញុំ ចឹងគិតថាអោយខ្ញុំដូចថាអោយគ្រួសារឯង សាច់ឯងចឹង»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post