header ads

Sponsor

ពិតជាទង្វើអសីលធម៌ខ្លាំងណាស់ខណៈក្រុមគ្រួសារសពទាំងពីររូបកំពុងតែមានទុក្ខធំដោយបាត់បង់មនុស្សជាទីស្រឡាញ់ទាំងមិនបានលាដោយសារហេតុការណ៍បាញ់សម្លាប់ដ៏ឃោរ ឃៅមួយ តែអ្នកលេងបណ្តាញសង្គមមួយចំនួនបែរជាយករឿងនេះទៅកេងចំណេញសម្តែងជាកំប្លែងដើម្បីទាក់ទាញចំណាប់អារម្មណ៏លក់ដូរទៅវិញ ។ ក្នុងនាមជាកីឡាការិនីដែលមានឈ្មោះល្បី ស្រួង ភាវី បានបង្ហោះសារមួយស្តាប់ហើយពិតជាចាក់ដោតតែម្តង។
 

ខណៈមហាជនជាច្រើនបានបង្ហាញការអាណិតអាសូរនិងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពដែលជាគូដណ្តឹងនិងគ្នាដែលត្រៀមរៀបការនៅក្នុងខែតុលាខាងមុខនេះបានបាត់បង់ជីវិតដោយសារទំនាស់ជាមួយអ្នកជិតខាង ដែលធ្វើឱ្យបុរសម្នាក់មានងារជាឧកញ៉ាចិត្តក្តៅបានចូលទៅបាញ់សម្លាប់ដល់ក្នុងផ្ទះតែម្តង ។

 ក្នុងពេលដែលសោកនាដកម្មមួយនេះកំពុងជាប្រធានបទក្តៅនៅក្នុងបណ្តាញសង្គមក៏មានអ្នកលេងហ្វេសប៊ុកមួយចំនួនបានយករឿងនេះទៅសម្តែងធ្វើជាការសើចសប្បាយដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ជាប់ជាមួយការលក់ផលិតផលដែលគេបានឃើញជាបន្តបន្ទាប់ ។ ជាមួយទង្វើមិនសមរម្យមួយនេះកីឡាការិនី ស្រួង ភាវី បានបង្ហាញការហួសចិត្តនឹងបានលើកជាសំណេរខ្លីថា«ជនសម្លាប់អ្នកដទៃវាឃោរឃៅសាហា វនិងធ្វើឱ្យបាត់នូវសីលធម៌ទៅហើយ ប៉ុន្ដែរឿងដែលហួសចិត្តមួយទៀតបែរជាមនុស្សមួយចំនួ នយកសោកនាដកម្មរបស់គេ មកសម្ដែងកំប្លែងសើចលេងកម្សាន្តអារម្មណ៍ទៅវិញ?»។
 

សំណេររបស់កីឡាការិនីរូបនេះត្រូវបានមហាជនពេញចិត្តនិងគាំទ្រគ្រប់គ្នាដោយម្នាក់បានបញ្ចេញយោបល់ស្រដៀងគ្នាថា«សីលធម៌ធ្លាក់ចុះជាលំដាប់ក្នុងសង្គមខ្មែរយើង»«ត្រូវបងដើម្បី តែបានល្បីខ្លួនឯឯយកសេចក្តីទុក្ខរបស់គេមកលេងសើច» «មានច្រើនណាស់អ្នកខ្លះធ្វើវីឌីអូយំអាណិត តែចុងវីឌីអូលក់ផលិតផលទៅវិញ»៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post