ស្វាមីបានចែកឋានទៅប្រមាណជាងកន្លះឆ្នាំហើយ តែស្ថានភាពរបស់អ្នកនាង ស្រីអូន ក៏មិនទាន់ល្អប្រសើរវិញដែរ ។ ស្របពេលនេះគេបានឃើញអ្នកនាង និងសាច់ថ្លៃផ្ទុះការដៀមដាមជាថ្មីនៅក្នុងបណ្តាញសង្គម ។
គេចាំបានថាមួយរយៈមុនអ្វីៗបានស្ងប់ស្ងាត់ក្រោយពីអ្នកនាង ស្រីអូន បានលុតជង្គង់សំពះអតីតម្តាយក្មេកនឹងបានផ្តល់ជូននូវ រថយន្ត ផ្ទះលំហែរ រួមនិងទឹកប្រាក់មួយចំនួនដល់ក្រុមគ្រួសារខាងស្វាមី។ កាលណោះអ្នកនាងក៏បានចែករំលែករូបភាពទាំងនេះរួមនិងការសុំទោសដល់មហាជនចំពោះរឿងរ៉ាវរបស់នាងបំពុលសង្គមនាពេលកន្លងមក ។ កាលណោះអ្នកគាំទ្ររបស់អ្នកនាង ស្រីអូន បានបង្ហាញការរីករាយនិងរំភើបជំនួសក្រោយឃើញទំនាស់ជាមួយក្រុមគ្រួសារសាច់ថ្លៃបានសម្របសម្រួលវិញបែបនេះ ។
ប៉ុន្តែថ្មីៗនេះគេបានឃើញអ្នកនាង ស្រីអូន និងសាច់ថ្លៃដែលជាប្អូនស្រីបង្កើតរបស់ស្វាមី ឈាង រ័ត្ន ហាក់ឡើងកម្តៅជាថ្មីវិញ ។ ក្នុងនោះ ស្រីអូន បានថតសាររបស់ប្អូនថ្លៃជាបន្តបន្ទាប់ដោយភ្ជាប់ជាមួយការលើកឡើងថា«ខ្ញុំលុបផុសព្រោះធនាគារ ABA បើកលុយអោយខ្ញុំតាំងពីថ្ងៃទី 17 ខែ 06 ឆ្នាំ 2024 ហើយមូលហេតុដែលខ្ញុំមិនទាន់ផុស ព្រោះខ្ញុំចាំមើលអតីតសាច់ថ្លៃ តើនិងមានអ្វីសើចចំអកខ្ញុំអត់ (ខ្ញុំនឹងដើរតាមក្រោយរបស់អ្នកគ្រប់ជំហាន) ផុសហើយកុំកែអក្សរអី បើគិតថាខ្លួនត្រូវផ្ញើរជូនអតីតសាច់ថ្លៃ ដែលតាមខ្ញុំគ្រប់ជំហាន គួរអោយស្រលាញ់»។
គេចាំបានថាកាលពីប៉ុន្មានថ្ងៃមុនអ្នកនាង ស្រីអូន បានបង្ហាញការកើតទុក្ខមិនសុខចិត្តក្រោយធនាគារ ABA មិនបានផ្តល់ប្រាក់ដែលនៅក្នុងកុងរបស់ស្វាមីមករូបអ្នកនាងនាងមានសាលក្រមពីតុលាការទៅហើយ ។ ប៉ុន្តែពេលនេះអ្វីៗបានដោះស្រាយរួចរាល់ហើយក្រោយអ្នកនាងបានទទួលប្រាក់ពីធនាគាររួចរាល់ហើយ ។ ដោយសារតែរឿងនេះទើបបណ្តាលឱ្យមានការបង្ហោះសារឌឺដងជាថ្មីម្តងទៀតរវាង ស្រីអូន និងប្អូនថ្លៃរបស់ខ្លួនលើបណ្តាញសង្គមដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបានចូលទៅបញ្ចេញមតិជាហូរហែរដោយខ្លះបានបង្ហាញការហួសចិត្តព្រោះមិននឹកស្មានថាមានរឿងបែបនេះ ខ្លះទៀតក៏បានលើកកម្លាំងចិត្តដល់អ្នកនាង ស្រីអូន ដែលកំពុងទទួលខុសត្រូវនៅក្នុងបំណុលជាច្រើន ៕