ក្រោយស្ងប់ស្ងាត់រឿងអាស្រូវផ្ទុះពេញបណ្តាញសង្គមនាពេលកន្លងមកពេលនេះតារារ៉េប 1NE ចាបផ្តើមបង្ហាញសកម្មភាពនៅក្នុងហ្វេសប៊ុកឡើងវិញ ។ ជាពិសេសថ្មីៗនេះតារារ៉េបរូបនេះក៏បានទម្លាក់ TEASER បទថ្មីដើម្បីអបអរថ្ងៃខួបកំណើតរបស់ខ្លួននៅក្នុងថ្ងៃទី ២៨ ម្សិលមិញនេះ ។ក្នុងនោះគេសង្កេតឃើញអ្នកគាំទ្ររបស់តារារ៉េបរូបនេះបានបង្ហាញការសាទរនិងចង់ស្តាប់បទថ្មីរបស់1NE គ្រប់គ្នា។
បើទោះបីជាបានចេញមុខបដិសេធថាខ្លួនមិនបានប្រព្រឹត្តសកម្មភាពអសីលធម៌ទៅលើជនរងគ្រោះជានិស្សិតនៅខេត្តបាត់ដំបងក្តី តែទីផ្សារសិល្បៈរបស់តារារ៉េប1NE រួមទាំងដៃគូ MC Sey ដែលបានផ្ទុះខ្លាំងនៅក្នុងបណ្តាញសង្គមបានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ប៉ុន្តែយ៉ាងណាក្រោយ ភ្លៀងមេឃស្រឡះ តួយ៉ាងថ្មីៗនេះ 1NE ចាប់ផ្តើមស្ទាប់ស្ទង់ប្រជាប្រិយភាពរបស់ខ្លួនតាមរយៈការចាប់ផ្តើមបង្ហោះសារជាថ្មីនៅក្នុងគណនីយផ្ទាល់ខ្លួន។
ជាក់ស្តែងដើម្បីអបអរថ្ងៃខួបកំណើត កាលពីថ្ងៃទី ២៨ ម្សិលមិញនេះតារារ៉េបរូបនេះបានបង្ហោះTEASER បទថ្មីដែលមានចំណងជើងថា «D.O.B»។ ជាមួយ TEASER បទថ្មីនេះគេឃើញមានអ្នកគាំទ្ររបស់1NE ជាច្រើនបានចេញមុខអបអរ និងរង់ចាំស្តាប់បទថ្មីយ៉ាងអន្ទះសារទៀតផង ។ ក្នុងនោះក៏មានហ្វេន ហ្វេន ខ្លះបានខមិនថា «ដឹងតែកប់ទៀតហើយ»។
ដ្បិតមានរឿងអាស្រូវដូចគ្នា តែ1NE ហាក់ទទួលបានការលើកទឹកចិត្តច្រើនជាងដៃគូ MC Sey ដែលនៅតែបន្តទទួលបានការបញ្ចេញមតិរិះគន់នៅឡើយពីសំណាក់អ្នកលេងហ្វេសប៊ុក ។ មា នការលើកឡើងពីសំណាក់អ្នកតាមដានរឿងនេះថាអ្វីៗប្រហែលជាដោះស្រាយចប់អស់ហើយព្រោះពេលនេះនារីរងគ្រោះក៏គ្រោងនឹងរៀបការទៅតាមប្រពៃណីខ្មែរជាមួយដៃគូជាអ្នកប្រឡូ កនៅក្នុងវិស័យរ៉េបនៅក្នុងខែកក្កដា ខាងមុខនេះផងដែរ ៕