header ads

Sponsor

មានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញវីដេអូរបស់តារាកំប្លែងជើងចាស់ដែលធ្លាប់មានឈ្មោះបោះសំឡេង តាចេក ធ្លាក់ខ្លួនដើរសំលៀងកាំបិតតាមផ្ទះដែលមើលទៅពិតជាកម្សត់ជាខ្លាំង ។ 

រូបភាពរបស់ តាចេក បានធ្វើឱ្យអ្នកគាំទ្រក៏ដូចជាមហាជនជាច្រើនមានការអាណិតអាសូវជាខ្លាំងហើយអំពាវនាវឱ្យសមាគមសិល្បៈជួយដល់លោកតាព្រោះតារាកំប្លែងរូបនេះក៏ជាសិល្បករដែលមានប្រជាប្រិយភាពម្នាក់ដែរនាពេលកន្លងមក។អ្វីដែលគួរឱ្យសរសើរក្នុងនាមជាអ្នកសិល្បៈតារាកំប្លែងភេទទីបី ម៉ាដូណា បានប្រកាសរកជំនួយដើម្បីជួយ តាចេក ផងដែរ ។

គេចាំបានថា តាចេក គឺជាតារាកំប្លែងមួយរូបដែលមានប្រជាប្រិយភាពគួរសម ដែលតែងលេចមុខនៅក្នុងក្រុមកំប្លែង នាយកុយ កាលពីពេលកន្លងមកហើយក្រៅពីនេះ តាចេក ក៏ជាតួល្ខោនម្នាក់ដែរ ។ បន្ទាប់ពីអាជីពសិល្បៈកំប្លែងរាងធ្លាក់ចុះគេបានឃើញ តាចេក ងាកមកលក់ផ្លែឈើនៅរមណីយដ្ឋានគីរីរម្យ តែថ្មីៗនេះអ្នកលេងបណ្តាញសង្គមជាច្រើនបានសម្តែងការចាប់អារម្ម ណ៍ក្រោយពីបានឃើញវីដេអូមួយដែលមានការចែករំលែកក្នុងបណ្តាញសង្គមដោយឃើញតា រាកំប្លែងជើងចាស់រូបនេះធ្លាក់ខ្លួនដើរសំលៀងកំាំបិតនៅតាមផ្ទះដើម្បីរកប្រាក់ចិញ្ចឹមជិវិតយ៉ាងកម្សត់ ។

 ក្រៅពីសម្តែងការអាណិតអាសូរដល់តារាកំប្លែងជើងចាស់រូបនេះពីសំណាក់មហាជន ក៏មានការលើកឡើងថា សមាគមសិល្បៈករខ្មែរដែលដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន នឹងមិនមើលរំលង តាចេក ឡើយព្រោះជាសិល្បករជើងចាស់ម្នាក់ដែលបន្សល់នូវស្នាដៃជាច្រើននៅក្នុងសង្គម ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ដោយឃើញ តាចេក ធ្លាក់ខ្លួនក្នុងសភាពគួរឱ្យអាសូរបែបនេះតារាកំប្លែង ភេទទីបី ម៉ាដូណា ក៏មិនមើលរំលេងបានចូលខ្លួនមកសុំជំនួយពីសំណាក់មហាជនដើម្បីជូនដល់ តាចេក ។ 

ក្នុងនោះ ម៉ាដូណា បានភ្ជាប់សារខ្លីថា «ឪចេកអើយ!យប់មិញថវិកាសប្បុរសបានច្រើនណាស់ថវិការរបស់ពុកម៉ែបងប្អូនខ្ញុំនឹងយកជូនគាត់ផ្ទាល់ តិចឫច្រើនបានបុណ្យបានដូចគ្នាណាខ្ញុំមិនបន្លំលុយផស់បងប្អូនទេទុកចិត្តបាន»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post