header ads

Sponsor

នៅក្នុងថ្ងៃទី ២០មុននេះបន្តិចកីឡាករ សែន រ៉ាឌី បានបង្ហោះសារត្អូញត្អែរថាធ្វើល្អអត់បានល្អហើយអស់លុយទៀត។ការលើកឡើងរបស់កីឡាកររូបនេះក្រោយពីបានអះអាងថាបុរសដែលជិះម៉ូតូ Zoomer X ដឹកខ្មាន់កាំភ្លើងឧកញ៉ា ស្រី ស៊ីណា ជាប្អូនប្រុសបង្កើតរបស់ខ្លួនមិនបានជាប់ពាក់ព័ន្ធជាមួយជនដៃដល់នោះឡើយ។

បុរសដែលពាក់អាវសដឹកជនដៃដល់ឧកញ៉ា ស្រី ស៊ីណា មានឈ្មោះថា សែន រ៉ាដូ ដោយកីឡាករ សែន រ៉ាឌី បាននិយាយប្អូនប្រុសរបស់ខ្លួននឹងជាបុគ្គលិកធ្វើការនៅក្នុងបុរីប៉េងហួតមិនបានស្គាល់ខ្មាន់កាំភ្លើងទេគ្រាន់តែជួយយកអាសារ តែប៉ុណ្ណោះ ។ កីឡាករ សែន រ៉ាឌី បានបន្ថែមថាបើតាមសមត្ថភាពគ្រួសាររបស់លោកមិនមានលទ្ធភាពរកមេធាវីឡើយ ។ យ៉ាងណាមិញនៅក្នុងថ្ងៃទី ២០នេះកីឡាកររូបនេះបានបង្ហោះសារខ្លីថា «ធ្វើអំពើល្អ អត់បានល្អ អស់លុយទៀតជៀសមិនផុត»។ក្នុងនោះក៏មាន ហ្វេន ហ្វេន ជាច្រើនបានជូនពរនិងបានផ្តល់កម្លាំងចិត្តឱ្យកីឡាករ សែន រ៉ាឌី ដោយម្នាក់ៗលើកឡើងថាប្អូនប្រុសរបស់លោកមិនមានបញ្ហាទេព្រោះមិនបានស្គាល់នឹងជាប់ពាក់ព័ន្ធជាមួយខ្មាន់កាំភ្លើង។

កីឡាករ សែន រ៉ាឌី បានរៀបរាប់នៅក្នុងហ្វេសប៊ុករបស់ខ្លួនថា «ថ្ងៃនេះប្អូនប្រុសបង្កើតរបស់ខ្ញុំ ដែលជាប់ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ក្នុងបុរីប៉េងហួតបឹងស្នោរ កាលថ្ងៃទី17 មិថុនា (បុគ្គលដែលជិះម៉ូតូ Zoomer X ហើយត្រូវបានជនបង្កសុំជិះជាមួយដោយមិនបានដឹងថាជនបង្កបានបាញ់មនុស្សរួចទៅហើយបញ្ជាក់៖ ប្អូនប្រុសរបស់ខ្ញុំជាបុគ្គលិកធ្វើការក្នុងទីតាំងបុរីប៉េងហួត ចៃដន្យគាត់ជិះម៉ូតូក៏ត្រូវជនបង្កបក់ដៃសុំអោយជូនទៅមុខបុរីដោយឃើញថាការស្លៀកពាក់របស់ជនបង្កត្រឹមត្រូវគាត់ក៏ជូនទៅ ហើយគាត់ទាំងពីរនាក់មិនបានស្គាល់គ្នាទេ ថ្ងៃនេះប្អូនរបស់ខ្ញុំ ត្រូវបានបញ្ជូនទៅបំភ្លឺនៅតុលាការតាមនីតិវិធីហើយរឿងក្ដីនេះគឺត្រូវពឹងលើមេធាវីដើម្បីការពារក្ដីអោយប្អូនប្រុសរបស់ខ្ញុំនៅក្រៅឃុំសិនសម្រាប់ការរងចាំការកាត់ក្ដីបន្តព្រោះគាត់ជាបុគ្គលិកស៊ីប្រាក់ខែគេទេហើយបើតាមសមត្ថភាពគ្រួសារខ្ញុំគឺមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរកមេធាវីទេព្រោះរាល់ថ្ងៃខ្ញុំបើកក្លឹបប្រដាល់គុនខ្មែរជាមួយបងប្អូនខ្ញុំគឺខ្ញុំសុំការឧបត្ថម្ភពីបងប្អូនដែលគាត់ស្រលាញ់គុនខ្មែរប៉ុណ្ណោះចឹងហើយពេលនេះខ្ញុំបាទ សែន រ៉ាឌី មានតែម្រាមដៃដប់ 

សូមស្នើរសុំនួយពីបងៗដែលជាក្រុមមេធាវីស្ម័គចិត្ត របស់សម្ដេច ហ៊ុន សែន និង បងៗក្រុមមេធាវីស្ម័គចិត្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយជួយការពាររឿងក្ដីរបស់ប្អូនប្រុសខ្ញុំបាទផង តែទោះបីជាយ៉ាងណាខ្ញុំនៅតែជឿជាក់លើប្រព័ន្ធតុលាការស្រុកខ្មែរ ហើយក៏ជឿជាក់លើ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ 100% ថាលោកនឹងពិនិត្យលើសំណុំរឿងនេះដោយយុត្តិធម៌បំផុតដោយក្ដីគោរពអំពីខ្ញុំ»៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post