header ads

Sponsor

ក្នុងនាមជាអ្នកដឹកនាំរឿងនៅក្នុងទូរទស្សន៍ហង្សមាសលោក កៅ សីហា បានបង្ហាញការមិនពេញចិត្តចំពោះមហាជនមួយចំនួនដែលបានយកតារាក្នុងស្រុកទៅប្រៀបធៀបតារាប្រទេស ជិតខាង ជាពិសេសប្រទេសសៀមតែម្តង។អ្នកដឹកនាំរឿងរូបនេះបានលាន់មាត់ថាសិល្បៈភាពយន្តខ្មែរ គួរឲ្យសង្វេគណាស់ ប្រៀបបីដូចជាកូនកំព្រាខ្វះអាហារូបត្ថម្ភ។


លោក កៅ សីហា ត្រូវគេស្គាល់ថាជាអ្នកដឹកនាំរឿងនិងចម្រៀងដែលមានប្រជាប្រិយភាពម្នាក់នៅក្នុងទូរទស្សន៍ហង្សមាស ។ ក្រៅពីនេះលោកក៏ជាគ្រូបង្រៀនម្នាក់ដែរ ហើយជារឿយៗលោកក៏តែងតែបញ្ចេញទស្សនៈមួយចំនួននៅក្នុងសង្គមសិល្បៈចែករំលែកដល់អ្នកលេងបណ្តាញសង្គមផងដែរ ។យ៉ាងណាមិញថ្មីៗនេះអ្នកដឹកនាំរូបនេះហាក់បង្ហាញអារម្មណ៍មិនសប្បាយចិត្តក្រោយពីមានការប្រៀបធៀបសមត្ថភាពរបស់តារាខ្មែរជាមួយប្រទេសជិតខាងផ្ទះលេខ២។លោក កៅ សីហា បានចេញសារៀបរាប់យ៉ាងវែងអន្លាយដោយលោកបានលើកឡើងថាហេតុអ្វីយកធនធានមនុស្សរបស់ប្រទេសដែលឆ្លងកាត់សង្គ្រាមផ្ដាច់ពូជសាសន៍ហើយផ្លាស់ប្ដូររបបជាច្រើនទៅធៀបនឹងប្រទេសមួយដែលមិនមានបញ្ហាសង្គ្រាម ឬឆ្លងកាត់ច្រើនដំណាក់កាលបែបនេះទៅវិញ?លោកបានបន្តថាដូចជាយកកូនងែត ទៅបណ្ដើរឲ្យស្មើនឹងមនុ ស្សចាស់អាយុ50ឆ្នាំ? យកអីមកគិត?

 ហាមាត់ប្រៀបធៀបទៅរួច?លោកថា គួរតែស្ងើចសរសើរ នូវទេពកោសល្យ សិល្បៈ និងសមត្ថភាពសម្ដែងរបស់តារាសិល្បៈខ្មែរគ្រប់ៗរូបដែលមានអាជីពត្រឹមត្រូវហើយល្បីឈ្មោះដល់អន្តរជាតិទៅវិញ។ក្នុងនោះអ្នកដឹកនាំរូបនេះក៏បានរំឮកទៅភាពល្បីល្បាញនៅក្នុងវិស័យសិល្បៈកាលជំនាន់ទស្សវត្សទី៦០ និង ៧០ជាដើមដោយលើកឡើងថា ជំនាន់លោក គង់ សំអឿន លោកស្រី ឌី សាវ៉េត លោកស្រីវីរៈ តារា លោកជា យុទ្ធថន ជាដើម តើពួកគាត់មានប្រភពមកពីណា ហេតុអីអាចញាំងភាពយន្តខ្មែរឲ្យខ្ទរខ្ទារដល់អន្តរទ្វីប និងប្រទរសក្បែរខាងបាន រហូតធ្វើឲ្យកម្ពុជាក្លាយជាយុគមាសនៃភាពយន្តខ្មែរ ចារទុកជាឯកសារ។


ទន្ទឹមនឹងនោះលោក កៅ សីហា ថាលោកបានដឹងហើយថាអ្នករិះគន់ទាំងនោះពិតជាចង់ឱ្យវិស័យសិល្បៈខ្មែរដើរទាន់ប្រទេសជិតខាង តែលោកសូមបើកចិត្ត បើកបេះដូង កុំមើលឃើញតែកំហុសរបស់ជាតិឯង ហើយនាំគ្នាជ្រះឆ្អេះ ដៀល យកទៅធៀបនឹងប្រទេសគេដែលលូតលាស់ដើរទៅមុខ លើសពីមួយម៉ឺនជំហានទៅហើយ ។ជុំវិញទស្សនៈរបស់លោក កៅ សីហា គេក៏ឃើញមានទាំងការគាំទ្រ និងការមិនគាំទ្រដោយសុំឱ្យបើកចិត្តទទួលយការរិះគន់មិនថាតារាសម្តែងឬអ្នកដឹកនាំរឿងនោះទេ ។ មានការខមិនថា  «តារាជើងចាស់ជំនាន់ឆ្នាំ ៨០ ៩០ ក៏នៅគ្រាន់ជាងបច្ចុប្បន្នឆ្ងាយណាស់» «រឿងខ្មែរ លក្ខណៈល្ខោននិយាយភាគច្រើនឈរអង្គុយៗ បើស្ដាប់ល្អជាងមើលរឿងមួយចំនួន» ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post