header ads

Sponsor

នៅតែមានការគាំទ្រពីសំណាក់ទស្សនិកជនជាច្រើនសូម្បីមិត្តភក្តិក្នុងសិល្បៈក្រោយតារាចម្រៀង ឱក សុគន្ធកញ្ញា បានព្រលយថាចង់មានគម្រោងធ្វើ Solo Concert។ តាមរយៈដំរួយនេះគេជឿថាអ្នកម៉ាក់កូនពីររូបនេះនឹងចាប់ផ្តើមវាយលុកក្នុងអាជីពសិល្បៈឡើងវិញក្រោយសម្រាកមួយរយៈពេល ។ 
 

រហូតមកដល់ពេលនេះតារាចម្រៀង ឱក សុគន្ធកញ្ញា នៅតែជាតារាចម្រៀងដែលលេចធ្លោនិងមិនទាន់មានតារារូបណាអាចប្រជែងបាន បើទោះមានតារាវ័យក្មេងស្រករក្រោយរីកដុះដាលជាបន្តបន្ទាប់ក្តី ។ បន្ទាប់ពីខកខានការកើបប្រាក់រាប់សែនដុល្លារដោយការសម្រាកពរពោះកូនទីពីរពេលនេះតារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហាញមុខឡើងវិញជាមួយនឹងការទទួលការងារថ្មីៗជាបន្តបន្ទាប់ ។ តួយ៉ាងថ្មីៗនេះអ្នកនាង ឱក សុគន្ធកញ្ញា ក៏បានក្លាយជាអ្នកតំណា ងឱ្យផលិតផលសម្រស់មួយដែលមានការបង្ហើបថាទទួលបានតម្លៃខ្លួនខ្ពស់មិនធម្មតាឡើយ ។ក្រៅពីនេះតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏ត្រៀមនឹងបង្ហាញមុខនៅក្នុងតំណែងចាស់ជាគណកម្មាការនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី៥ ដែលនឹងចាប់ផ្តើមនៅក្នុងពេលឆាប់ៗខាងមុខនេះ ។ 
 

អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះទៀតសោតតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានធ្វើឱ្យអ្នកគាំទ្រជាច្រើនរំភើបខ្លាំងក្រោយពីបានឃើញអ្នកនាងបានបង្ហោះសារថា«ម្នាក់នេះខានចេញខនសឺតយូរ នឹកម្នាក់នេះអត់? ឧបមាថានឹងមាន Solo Concert តើបងប្អូននឹងមកចូលរួមស្រែកច្រៀងជាមួយម្នាក់នេះអត់?

 សាកខមិនម្នាក់មួយមើលម្នាក់នេះចង់ដឹង»។ គ្រាន់តែអ្នកម៉ាក់កូនពីររូបនេះព្រលយបែបនេះភ្លាមគេសង្កេតឃើញថាមានអ្នកគាំទ្រជាច្រើនរួមទាំងអ្នកនៅក្នុងសិល្បៈសុទ្ធតែបានចូលរួមខមិនដោយបានបង្ហាញការគាំទ្រនឹងបានលើកដូចៗគ្នាថា ចង់ឱ្យមានការប្រគំតន្រ្តីបែប Solo នេះលេចជារូបរាងក្នុងពេលឆាប់ៗ ។ តាមរយៈសាររបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ត្រូវបានគេមើលឃើញថាជាការស្ទាបស្ទង់ទីផ្សារថាតើអ្នកនាងនៅតែមានសន្ទុះប្រជាប្រិយភាពខ្លាំងដូចមុនឬបែបណាក្រោយខកខានការចេញច្រៀងជាច្រើនខែ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post