header ads

Sponsor

ក្រោយប្រកាសខ្លួនជាតារាចម្រៀងឯករាជ្យ កៅ សុភា នៅតែទទួលបានការគាំទ្រនិងលើកទឹកចិត្តពីសំណាក់ ហ្វេន ហ្វេនជាច្រើន។ យ៉ាងណាមិញអ្នកគាំទ្ររបស់តារាចម្រៀងកូនកាត់ចិនរូបនេះបានចំណាយប្រាក់ទិញម៉ោងបញ្ចាំងលើផ្ទាំង LED បីថ្ងៃជាប់គ្នាសម្រាប់ជាកាដូដល់ អាយដលរបស់ខ្លួន។ ទាំងនេះកាន់តែធ្វើឱ្យតារាចម្រៀង កៅ សុភា រំភើបនិងកក់ក្តៅនៅក្នុងចិត្តជាខ្លាំង ។

គួរឱ្យដឹងដែរថា កៅ សុភា បានបោះបង់ឱកាសក្នុងការចេញទៅប្រគំតន្ត្រីជាមួយតារារ៉េប វណ្ណដា និងវណ្ណថាន ដោយបានប្រកាសផ្តាច់ខ្លួនពីផលិតកម្មបារមីជាផ្លូវការកាលពីថ្ងៃទី ១៥ កន្លងទៅដោយងាកមកធ្វើជាតារាចម្រៀងឯករាជ្យវិញម្តង ។ ក្នុងនោះ កៅ សុភា ក៏សុំមិននិយាយពីមូលហេតុដែលបានបញ្ចប់កិច្ចសន្យាជាមួយផលិតកម្មបារមីក្រោយបានរួមការងារប្រមាណជាបួនឆ្នាំជាមួយគ្នា។ កៅ សុភា ក៏រំពឹងថាទស្សនិកជននឹងនៅតែបន្តការគាំទ្រមកលើរូបនាង ។

 អ្វីដែលគួរឱ្យចាប់អារម្មណ៍ក្រោយប្រកាសខ្លួនជាសិល្បការិនីឯករាជ្យតារាចម្រៀង កៅ សុភា ត្រូវបានអ្នកគាំទ្រទិញម៉ោងដើម្បីចាក់បញ្ចាំងវីដេអូដែលជាសកម្មភាពរបស់តារាចម្រៀងរូបនេះនៅលើផ្ទាំង LED ពីរកន្លែងកណ្តាលក្រុងភ្នំពេញ ចំនួនបីថ្ងៃជាប់គ្នាគឺនៅថ្ងៃទី 21-22/06/ 2024: ចាប់ពីម៉ោង 7 ព្រឹក ដល់ម៉ោង 10 យប់ ទីតាំងនៅជិត វិមានឯករាជ្យនិងថ្ងៃទី 23/06/2024: ចាប់ពីម៉ោង 4:30 ល្ងាច ដល់ម៉ោង 7:30 យប់ ទីតាំងនៅអគារ The Bridge។
ដោយឃើញអ្នកគាំទ្ររបស់ខ្លួនបានផ្តល់ជាកាដូពិសេសបែបនេះតារាចម្រៀងដែលបានវិវត្តន៍ខ្លួនមកជាតារាចម្រៀងឯករាជ្យ កៅ សុភា បានបង្ហាញអារម្មណ៍រំភើបដោយបានរៀបរាប់ថា    «ខ្ញុំមិននឹកស្មានថា ទោះខ្ញុំជាសិល្បការិនីឯករាជ្យឬយ៉ាងណា ក៏ខ្ញុំនៅតែទទួលបាននូវក្ដីស្រ ឡាញ់យ៉ាងកក់ក្ដៅបែបនេះសោះ។អរគុណខ្លាំងមែនទែនសម្រាប់កាដូ និងសេចក្ដីស្រឡាញ់ដ៏ធំមួយនេះ នេះក៏ជាផ្នែកមួយដែលធ្វើឱ្យខ្ញុំកាន់តែរឹងមាំ និងមិនចុះចាញ់ ទោះមានរឿងមិនល្អ ឬត្រូវបាត់បង់អ្វីក៏ដោយ ព្រោះខ្ញុំមិនអាចបាត់បង់អ្នកដែលចាំគាំទ្រ ស្រឡាញ់ខ្ញុំបែបនេះដែរ»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post