header ads

Sponsor

លឹម តិចម៉េង ត្រូវបានគេចាត់ទុកជាសិល្បករដែលតែងចាប់អារម្មណ៍ចំពោះបញ្ហាមួយចំនួននៅក្នុងសង្គមហើយពេលខ្លះលោកក៏មានភាពក្លាហាននៅក្នុងការនិយាយរឿងមួយនេះជាសាធារណៈផងដែរ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះ លឹម តិចម៉េង បានរៀបរាប់នូវរឿងរ៉ាវមួយចំនួនដែលតែងកើតមានចំពោះអ្នកសិល្បៈហើយក៏ជាចំណុចអវិជ្ជមានមួយដែលលោកគិតថាប្រសិនបើមិនពូកែទ្រាំអាចនឹងបាក់ទឹកចិត្តហើយបោះបង់ក្តីស្រមៃមួយនេះ។

ក្រោយក្លាយជាតារាចម្រៀងអាជីពប្រមាណជាជិតពីរឆ្នាំនៅក្នុងផលិតកម្មហង្សមាសតារាចម្រៀង លឹម តិចម៉េង មានភាពជោគជ័យគួរសមពោលលោកទទួលបានការស្រឡាញ់និងពេញចិត្តពីសំណាក់អ្នកគាំទ្រជាច្រើនដោយសារសមត្ថភាពសិល្បៈរួមផ្សំជាមួយអត្តចរិករបស់លោកផងដែរ ។ 

អ្វីដែលគួរឱ្យចាប់អារម្មណ៍កាលពីថ្ងៃទី ២១ ម្សិលមិញនេះតារាចម្រៀងដែលមានប្រភពមកពីខេត្តត្បូងឃ្មុំរូបនេះបានបង្ហោះសារយ៉ាងចាក់ដោតជុំវិញជីវិតជាអ្នកសិល្បៈដែលមានអត្ថន័យថា «ពេលនៅស្ងៀមគេថារកតែសុខពេលចូលរួមនិយាយគេថាតាប៉ែពេលច្រៀងបទខ្លួនឯងគេថាដូចអាចម៍ ពេលcoverបទដែលខ្លួនស្រលាញ់គេថាច្រៀងតែបទគេ៕


ពេលធ្វើខ្លួនសាមញ្ញគេថាអន់ ពេលធ្វើខ្លួនអោយត្រូវជាតារាគេថាភ្លេចកំណើត ពេលចេញចម្រៀងគេថាចេះតែច្រៀង ពេលចេញចម្រៀងរ៉េបគេថាខុសតួនាទី ពេលចូលរួមសម្តែងគេថាមិនកើតទេឈប់សម្តែងទៅ ពេលមិនសូវបានសម្តែងគេថាអ្នកចម្រៀងចេះតែច្រៀង ពេលមិនតបគេថាមកពីគេនិយាយត្រូវ ពេលតបគេថាមិនចេះនៅស្ងៀមជាមនុស្សមហាជន ហេតុអ្វីបានជារឿងទាំងអស់នេះតែងកើតមានចំពោះអ្នកសិល្បៈ អ្នកថាចាំតែថាមិនចេះខុស អ្នកធ្វើខំប្រឹងឥតស្រាកស្រាន្តនៅតែមានកំហុស អ្នកពូកែទ្រាំអាចបន្តបានល្អ អ្នកមិនសូវពូកែទ្រាំក៏បាក់ទឹកចិត្តបោះបង់ចោល »។

ជុំវិញទស្សនៈរបស់តារាចម្រៀង លឹម តិចម៉េង ត្រូវបានអ្នកគាំទ្ររបស់លោកជាច្រើនបានចូលរួមផ្តល់កម្លាំងចិត្តឱ្យលោកតស៊ូបន្តទៀត។ ក្នុងនោះក៏មានការចូលរួមបញ្ចេញមតិពីសំណាក់ ហ្វេន ហ្វេនថា«កុំគិតច្រើនធ្វើតែល្អទៅបង» «ជីវិតសិល្បៈគឺបែបនេះហើយគ្មានមុខរបរណាដែលគ្មានឧបសគ្គទេ» «មនុស្ស ១០លាននាក់ចិត្តខុសគ្នាទាំង ១០លាន » «យើងមិនអាចផ្គាប់ចិត្តមនុស្សបានគ្រប់គ្នាទេអាយដលតស៊ូបន្តទៀត» ជាដើម ។ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post