header ads

Sponsor

ទោះក្លាយជាកូនប្រសារអ្នកមានទ្រព្យធន តែតារាចម្រៀង សុវត្ថិឌី ធារីកា នៅតែបន្តការ ងារសិល្បៈជាធម្មតា តែមួយរយៈចុងក្រោយនេះតារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះហាក់មិនមានបទចម្រៀងថ្មីចេញដូចមុននោះទេ។ ប៉ុន្តែយ៉ាងណាក្រោយរៀបការ សុវត្ថិឌី ធារិកា បានបន្ថែមអាជីពថ្មីមួយទៀតគឺការលក់ដូរផលិតផលតាមអនឡាញ។


គិតមកដល់ពេលនេះតារាចម្រៀង សុវត្ថិឌី ធារិកា រៀបការបានប្រមាណជាកន្លះឆ្នាំហើយ អ្នកនាងនឹងស្វាមីក៏មានគម្រោងយកកូនភ្លាមៗតែយ៉ាងណាពេលនេះមិនទាន់បានសម្រេចនៅឡើយទេ។ សុវត្ថិឌី ធារិកា រំពឹងថានឹងមានកូនប្រឡែងលេងនៅក្នុងពេលឆាប់ៗខាងមុខ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ប៉ុន្មានខែចុងក្រោយនេះគេមិនបានឃើញ សុវត្ថិឌី ធារីកា មានបទចម្រៀងថ្មីៗសម្រាប់អ្នកគាំទ្រដូចមុនទេ ។ក្នុងនោះក៏មានមហាជនខ្លះលើកឡើងថា សុវត្ថិឌី ធារីកា ក៏ជាតារាចម្រៀងដែលមានទឹកដមសំឡេងល្អដែលអាចច្រៀងបានទាំងបទបុរាណនិងបទសម័យបើមានបទចម្រៀងចេញបន្តបន្ទាប់ដូចតារាដទៃនឹងកាន់តែមានប្រជាប្រិយភាពបន្ថែមទៀត។

អ្វីដែលកត់សម្គាល់ទោះបី រៀបការជាមួយកូនអ្នកមានទ្រព្យក៏ពិតមែន ប៉ុន្តែ សុវត្ថិឌី ធារិកា  នៅតែបន្តការងារចម្រៀងជាធម្មតាមិនថាការងារតាមបណ្តារខេត្ត នោះឡើយ ។បើក្រឡេកមើលស្វាមីទៀតសោតក៏មិនមានការរារាំងឡើយមានតែការលើកទឹកចិត្តនៅក្នុងការងារនេះ។ 
 

ក្រៅពីអាជីពចម្រៀង សុវត្ថិឌី ធារិកា ក៏ទើបបន្ថែមមុខរបររកស៊ីលក់ដូរតាមអនឡាញដែលមានដូចជាការលក់ផលិតផលគ្រឿងសំអាងជាដើម។ ទោះមិនទាន់ជោគជ័យដូចមិត្តភក្តិមួយចំនួន តែ សុវត្ថិឌី ធារីកា ពេញចិត្តជាមួយរបរមួយនេះព្រោះជារបរដែលនាងពេញចិត្តហើយក៏អាចរកចំណូលបានគួរសមរ ។ ម្យ៉ាងអ្នកនាងគិតថាទាន់ឱកាសហុចឱ្យគួរចាប់យកមុខរបរមួយនេះបន្ថែមព្រោះការងារសិល្បៈក៏មិនសូវមមាញឹក ជាពិសេសនៅក្នុងរដូវវស្សានេះតែម្តង ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post