header ads

Sponsor

ក្រោយបានឃើញផ្ទាល់ភ្នែកនូវតំបន់មួយដែលកំពុងទទួលរងការកាប់បំផ្លាញព្រៃឈើនិងជីកភ្នំយករ៉ែមាសនោះលោក ផន ផល្លា ដែលត្រូវគេស្គាល់ថាជាប្រធានមណ្ឌលកុមារកំព្រាព្រៃឈើបានប្រកាសតាមបណ្តាញសង្គមថានឹងដឹកដៃមន្ត្រីរូបណាដែលអះអាងថាគ្មានការកាប់ព្រៃឈើឬជីកភ្នំយករ៉ែមាស ។

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាស្គាល់ហើយក្នុងនាមជាប្រធានមណ្ឌលកុមារកំព្រាព្រៃឈើលោក ផន ផល្លា បានជួយសង្រ្គោះជីវិតកុមារជាច្រើនដែលកុមារខ្លះត្រូវឪពុកម្តាយបោះបង់ចោលឬក្រុមគ្រួសារមានជីវភាពខ្សត់ខ្សោយជាដើម ។ អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះប្រធានមណ្ឌលកុមារកំព្រារូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការពេញចិត្តគ្រប់គ្នា តែក៏មានការបារម្ភពីសុវត្ថិភាពក្រោយបានឃើញលោកបានបង្ហោះសារចំៗឈឺឆ្អាលចំពោះការកាប់បំផ្លាញព្រៃឈើនិងការជីកភ្នំយករ៉ែមាសនៅក្នុងតំបន់មួយពីសំណាក់ក្រុមហ៊ុនបរទេស ដែលលោកបានទៅឃើញទិដ្ឋភាពមួយនេះផ្ទាល់តែម្តង ។

លោក ផន ផល្លា បានបង្ហោះសារខ្លីយ៉ាងមានអត្ថន័យជាបន្តបន្ទាប់ថា«បើមានមន្រ្តីខាងណាអះអាងថាគ្មានការកាប់បំផ្លាញព្រៃឈើ ឬជីកភ្នំយករ៉ែមាសទេ សូមទាក់ទងមកខ្ញុំ ខ្ញុំដឹកដៃទៅមើល« «អាពួកកាប់ឈើក៏កាប់អាពួកជីកភ្នំយករ៉ែមាសក៏ជីកដូច្នេះបើវាមិនរលាយទើបវាចម្លែ ក» «អាសូរភ្នំខ្មែរដែលកំពុងតែជីកកម្ទេចដោយក្រុមហ៊ុនបរទេសដើម្បីយករ៉ែមាស អ្នកឃុំមេម៉ងស្រុកកែវសីមាខេត្តមណ្ឌលគិរីច្បាស់ជាដឹងរឿងនេះ»។

ជុំវិញការលើកឡើងចំៗរបស់លោក ផន ផល្លា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការពេញចិត្តព្រោះសកម្មភាពមួយនេះមិនមែនទើបតែចាប់ផ្តើមនោះទេពោលបានធ្វើរាប់ឆ្នាំមកហើយ ។ ប៉ុន្តែយ៉ាងណាក៏មានការចួលបញ្ចេញមតិដាស់តឿនដល់ប្រធានមណ្ឌលកុមារកំព្រាព្រៃឈើរូបនេះថា ប្រយ័ត្នគេថាលោកញុះញង់ តែ យ៉ាងណាលោក ផន ផល្លា ថាទុកឱ្យគេថាចុះចំពោះរឿងនេះព្រោះជារឿងដែលលោកបានឃើញជាក់ស្តែងតែម្តង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post