header ads

Sponsor

ពេលនេះអតីតឧកញ៉ា ស្រី ស៊ីណា ដែលជាខ្មាន់កាំភ្លើងត្រូវបានបញ្ជួនទៅឃុំខ្ល្លួនជាបណ្តោះអាសន្ននៅពន្ធាគារព្រៃស ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនមិនអស់ចិត្តនោះក្រោយពីបានឃើញនូវកម្រិតទោសដែលខ្មាន់កាំភ្លើងរូបនេះបានទទួលក្រោយពីតំណាងអយ្យការបានសម្រេច។ ក្នុងនោះដែរគេបានឃើញឌីជេ ក្តឹប បានលាន់មាត់ថា អ្វីដែលលោកបារម្ភនោះគឺឈ្មោះនៅក្នុងឃុំតែមនុស្សរស់នៅក្រៅប្រទេសយ៉ាងមានក្តីសុខ។

ក្រោយពីបញ្ចប់គោរមងារជាឧកញ៉ាពេលនេះ ស្រី  ស៊ីណា ត្រូវបានតំណាងអយ្យការបានសម្រេចចោទប្រកាន់លើករណីបាញ់សម្លាប់មនុស្សជា០២សំណុំរឿងដោយផ្អែកលើនិងភស្ដុតាងនានាជុំវិញរឿងហេតុនេះ។
-សំណុំរឿងទី១ មានជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានប្រព្រឹត្តអំពើបាញ់ប្រហារបណ្តាលឱ្យជនរងគ្រោះ ០២នាក់បានស្លាប់ តំណាងអយ្យការបានធ្វើការចោទប្រកាន់លើឈ្មោះនេះពីបទ «ឃាតកម្ម» និងបទ«ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត» តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ។
 

-សំណុំរឿងទី២ មានជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានប្រព្រឹត្តអំពើបាញ់ប្រហារបណ្តាលឱ្យជនរងគ្រោះ ០២នាក់រងរបួស តំណាងអយ្យការបានធ្វើការចោទប្រកាន់លើឈ្មោះនេះពីបទ «ប៉ុនប៉ងឃាតកម្ម» និងបទ«ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត» តាមមាត្រា ២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ។ចំពោះមនុស្ស ០២នាក់ទៀត តំណាងអយ្យការបានសម្រេចដោះលែងឱ្យមានសេរីភាពវិញ ដោយហេតុថា បុគ្គលទាំងពីរនាក់នេះមិនមានជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើសខាងលើនេះទេ ។បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេ ចធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការសំណុំរឿងត្រូវបានបញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយរង់ចាំការកាត់ទោសទៅតាមផ្លូវច្បាប់។

 

ក្នុងនាមជាមនុស្សមហាជនឌីជេ ក្តឹប បានបង្ហោះសារយ៉ាងស៊ីជម្រៅនិងចាក់ដោតដែលមានអត្ថន័យថា«អ្វីដែលខ្ញុំគិតនិងបារម្ភគឺឈ្មោះនៅក្នុងឃុំ តែមនុស្សរស់នៅឯក្រៅប្រទេសយ៉ាងរំភើយ»។អ្វីដែល ឌីជេ ក្តឹប លើកឡើង ត្រូវបានអ្នកគាំទ្រជាច្រើនយល់ស្របដោយម្នាក់ៗបានបញ្ចេញមតិស្រដៀងគ្នាថា«លុយអាចធ្វើពណ៌ខ្មៅមកជាសបាន» «បាច់បារម្ភទេជាកាពិត100%» «រឿងក្នុងសង្គមខ្មែរបច្ចុប្បន្ន ជារឿងធម្មតាទូទៅសម្រាប់អ្នកមានលុយនិងមានោះអំណាច»។ ទោះបីជាយ៉ាងណានេះគ្រាន់តែជាការបារម្ភរបស់ ឌីជេ ក៏ដូចជាមហាជនតែប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងបែបណានោះគេមិនបានដឹងប្រាកដឡើយ មានតែរង់ចាំតាមដានជាបន្តទៀត៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post