មានការចូលរួមផ្តល់ជាមតិផ្សេងៗក្រោយពីតន្ត្រីករលោក រ៉េត ធីដូណា បានលើកឡើងពីអ្នកជិតខាងរបស់លោកដែលយករថយន្តមកចតមុខលោករាល់ថ្ងៃ រហូតលោកសុខចិត្តអត់ចូលផ្ទះព្រោះមិនចង់រំខានអ្នកជិតខាង ។
សោកនាដកម្មដែលកើតឡើងដោយសារទំនាស់បន្តិចបន្តូចរវាងអ្នកជិតខាងបានបណ្តាលឱ្យបុរសស្រ្តីពីរនាក់ជាគូដណ្តឹងបានបាត់បង់ជីវិតនិងមនុស្សម្នាក់រងរបួសមិនទាន់ទាំងស្ងប់នៅក្នុងបណ្តាញសង្គមផង។ ស្រាប់តែថ្មីៗនេះតន្រ្តីករលោក រ៉េត ធីដូណា បានបង្ហោះរូបភាពរថយន្តទំនើបមួយភ្ជាប់ជាមយយសាររៀបរាប់ពីកំពូលអ្នកជិតខាងរបស់លោកនៅក្នុងបណ្តាញសង្គមថា
«កំពូលអ្នកជិតខាង គឺផ្ទះពេទ្យ មុខផ្ទះខ្ញុំ កុំឲ្យតែខ្ញុំចេញក្រៅបន្តិច ដឹងមកចតមុខផ្ទះខ្ញុំភ្លាម បើមិនឡានផ្ទះគាត់ ក៏ឡានភ្ញៀវគាត់ដែរ យូរៗម្តងមិនអីទេ តែនេះញឹកញាប់រាល់ថ្ងៃ អតីតគុក T3 ឥលូវគេមានកន្លែងផ្ញើឡានឡើងស្តង់ដារ ផ្ញើមួយភ្លែតអស់តែ២០០០រ អីទេ ម៉េចក៏មិនព្រមផ្ញើ ខ្ញុំសុំមិនយល់ បើខ្ញុំវិញ អត់មានកន្លែងចត ខ្ញុំសុខចិត្តអត់ចូលផ្ទះ ព្រោះមិនចង់ចតរំខានអ្នកជិតខាង»។
ជាមួយការលើកឡើងរបស់តន្ត្រីកររូបនេះបានធ្វើឱ្យមិត្តភក្តិនៅក្នុងហ្វេសប៊ុកបានចូលរួមបញ្ចេញមតិជាហូរហែថា«ដាក់ស្លាកហាមចតទៅបង » «ស្តីឱ្យម្តងទៅបង» តែខ្លះទៀតក៏បានដាស់តឿនថា «អ្នកជិតខាងលូវកាចៗណាស់បង» តែយ៉ាងណាលោក រ៉េត ធីដូណា បានឆ្លើយថា«បងសុំតែសុខទេ មិនចង់មាត់ធំតូចមួយអ្នកជិតខាង តែគេនៅតែធ្វើធម្មតា ដូចអត់មានរឿងអីកើតឡើង»។ គួរឱ្យដឹងដែរថាលោក រ៉េត ធីដូណា ជាអតីតតន្រ្តីករនិងជាអ្នកនិពន្ធដែលមានប្រជា ប្រិយភាពម្នាក់នៅក្នុងផលិតកម្មហង្សមាសហើយកន្លងមកលោកក៏ធ្លាប់និពន្ធបទចម្រៀ ងឱ្យតារាចម្រៀង ឱក សុគន្ធកញ្ញា ផងដែរ ៕