header ads

Sponsor

ក្រោយឌីជេ ក្តិប បង្ហោះសារបារម្ភខ្លាចខ្មាន់កាំភ្លើង ស្រី ស៊ីណា ឈ្មោះក្នុងឃុំ តែសាម៉ីខ្លួនរស់នៅក្រៅប្រទេសនោះស្រាប់តែលោកជំទាវ ហ៊ុន ស៊ីណាត បានដាស់តឿន ឌីជេ រូបនេះឱ្យមានការប្រុងប្រយ័ត្នចំពោះពាក្យសម្តី ជាពិសេសកុំមើលងាយច្បាប់តែម្តង ។

ជឿជាក់ថាបើទោះបីអតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានបញ្ជូនខ្លួនទៅមណ្ឌលអប់រំកែប្រែរង់ចាំការកាត់ទោសទៅតាមផ្លូវច្បាប់ក្តី។ប៉ុន្តែក៏មានការកើតទុក្ខមិនសុខចិត្តពីសំណាក់មហាជនជាច្រើនក្រោយបានឃើញតំណាង​អយ្យការ​បាន​សម្រេច​ចោទប្រកាន់​លើ​ករណី​បាញ់សម្លាប់មនុ ស្សជា ​០២ ​សំណុំរឿងនិងកម្រិតទោសនៃបទល្មើសទាំងពីរសំណុំរឿងនេះ។ អ្វីដែលកតសម្គាល់ក្រោយឌីជេ ក្តិប បានបញ្ចេញមតិនៅក្នុងរឿងនេះដោយបានបង្ហាញពីការបារម្ភខ្លាចអតីតឧកញ៉ាជាខ្មាន់កាំភ្លើងរូបនេះឈ្មោះនៅក្នុងឃុំ តែធាតុពិតនៅក្រៅប្រទេសជាធម្មតាដែលការលើកឡើងបែបនេះរបស់ ឌីជេ ក្តិប ក៏មានមហាជនជាច្រើនគាំទ្រផងដែរ ។

ប៉ុន្តែយ៉ាងណាសាររបស់ឌីជេ ក្តិប ត្រូវបានលោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ចេញមតិដាស់តឿនដល់ឌីជេរូបនេះឱ្យមានការប្រុងប្រយ័ត្នចំពោះការប្រើពាក្យសម្តី។ លោកជំទាវ បានភ្ជាប់សារខ្លីដែលមានអត្ថន័យថា «សូមលោកឌីជេ ក្តិប កុំមើលងាយផ្នែកច្បាប់គេពេកភាសានិយាយកុំលេងសើចបែបៗនេះ អណ្តាតជាអាទិ៍កន្លងគួរតែអ្នកផងប្រយ័ត្នអណ្តាត »។

ទោះជាមានការដាស់តឿនចំៗឈ្មោះបែបនេះពីសំណាក់លោកជំទាវ ហ៊ុន ស៊ីណាត ក្តី តែឌីជេ ក្តិប មិនបានលុបសារដែលខ្លួនបានបង្ហោះនៅក្នុងគណនីយហ្វេសប៊ុកឡើយ។គួរឱ្យដឹងដែរថាបើតាមការលើកឡើងរបស់ឯកឧត្តម កើត​ រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងបើកការធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធករណីឃាតកម្មដែលប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណ នៅថ្ងៃពុធ ទី២៦ វេលាម៉ោង ១៥:០០ នាទីរសៀល​ស្អែកនេះតែម្តង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post