header ads

Sponsor

មានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមដោយនៅក្នុងថ្ងៃទី ២៥ នេះ ចំប៉ឺខ្មៅ ដែលជាបុគ្គលល្បីម្នាក់នៅក្នុងបណ្តាញសង្គមត្រូវបានអធិការកិច្ចនៃគណៈមេធាវី ហៅទៅបំភ្លឺក្រោយពីបុគ្គលនេះធ្វើរឿងទាំងនេះនៅតាមបណ្តាញសង្គម។

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមប្រាកដជាបានស្គាល់បុគ្គលភេទទីបី ចំប៉ីខ្មៅ ដែលតែងតែចែករំលែកក៏ដូចជាបញ្ចេញនូវយោបល់មួយចំនួនដែលទាក់ទងជាមួយផ្លូវច្បាប់។ ដោយសារចំប៉ីខ្មៅ ក៏ជានិស្សិតដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ចម្នាក់ដែរ ។ប៉ុន្តែយ៉ាងណាថ្មីៗនេះ ចំប៉ីខ្មៅ ក៏ត្រូវបានអធិការកិច្ចនៃគណៈមេធាវី ហៅទៅបំភ្លឺក្រោយពីបកស្រាយច្បាប់នៅតាមបណ្តាញសង្គម។ យ៉ាងណាមិញនៅក្នុងថ្ងៃទី ២៥ មុននេះបន្តិច ចំប៉ឺខ្មៅ បានបង្ហោះសារថា «សូមជំរាបពុកម៉ែបងប្អូនខាងអធិការកិច្ច នៃគណៈមេធាវី ហៅខ្ញុំទៅបំភ្លឺរឿងបកស្រាយច្បាប់តាមបណ្ដាញសង្គមតើខ្ញុំខុសធ្ងន់ណាស់មែនទេគ្រាន់តែចង់ចែករំលែកចំនេះដឹងអំពីច្បាប់»។

ការលើកឡើងរបស់ ចំប៉ីខ្មៅ ក៏ត្រូរបានអ្នកលេងបណ្តាញសង្គមដែលគាំទ្រការចែករំលែករបស់ ចំប៉ីខ្មៅ បានចូលរូមបញ្ចេញមតិលើកទឹកចិត្តជាបន្តបន្ទាប់ថា «គ្មានអ្វីខុសទេ ប្រជាពល រដ្ឋខ្មែរមានសិទ្ធយល់ដឹង និងនិយាយពីច្បាប់។ អរគុណបងកន្លងមកដែលបានចែករំលែកចំណេះដឹងពីច្បាប់» «សង្គមមួយនេះ ជនរងគ្រោះជាប់គុក ជនបង្ករួចខ្លួន» «មិនខុស​ទេបង​ បងនិយាយតាមការពិត​»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post