header ads

Sponsor

ចូលប្រឡូកនៅក្នុងអាជីពសិល្បៈប្រមាណជាជិត ២០ឆ្នាំនឹងមានបទចម្រៀងល្បីៗមួយចំនួន ដែរ តែតារាចម្រៀង នេនទុំ បែរជាមានអារម្មណ៍ហួសចិត្តជាខ្លាំងក្រោយបានឮសំណួររបស់ពិធីករ ដេវីដ បានសួរទៅកាន់ ម៉ាដាម ដា នៅក្នុងកម្មវិធីមួយដែលហាក់ដូចជាមិនឃើញពីតម្លៃរបស់លោកនៅក្នុងអាជីពមួយនេះ។
 

គួរឱ្យដឹងដែរថាថ្មីៗនេះពិធីករវ័យក្មេង ដេវីដ បានលើកជាសំណួរមួយទៅកាន់អ្នកជំនួញដ៏ល្បីតាមអនឡាញ ម៉ាដាម ដា តាមរយៈកម្មវិធីតាម Trend ដោយអះអាងជាសំណួរដែលបានមកពីការចោទសួររបស់អ្នកគាំទ្រ ។ ពិធីករវ័យក្មេងរូបនេះបានលើកជាសំណួរមួយទៅកាន់ ម៉ាដាម ដា ថា «ឃើញដៃគូអាជីវកម្មផ្សេងៗពួកគាត់យក BA មកប្រូម៉ូដផលិតផលជ្រើសរើសតារាល្បី អ្នកមានឥទ្ធិពល ដែលគេស្គាល់ច្រើន ប៉ុន្តែជាក់ស្តែងបងបែរជាយកលោក នេនទុំ មកធ្វើជា BA ដែលនេះជាហេតុធ្វើឱ្យមានចម្ងល់ហើយធ្លាប់បានឃើញខមិនច្រើនហេតុអ្វីដែរ»។សំណួរចាក់ដោតមួយនេះបានធ្វើឱ្យ សាម៉ីខ្លួន នេនទុំ ហាក់មានអារម្មណ៍ហួសចិត្តក៏បានលើកឡើងពីចំណុចមួយចំនួនរបស់ខ្លួនទៅកាន់ពិធីករវ័យក្មេង ដេវីដ ជាពិសេសអ្នករៀបចំផលិតកម្មវិធី តាម Trend តែម្តង។ឆ្លើយតបទៅនឹងកម្មវិធី តាមTrend តារាចម្រៀង នេនទុំ បានភ្ជាប់សំណេរខ្លីថា «កុំឆ្អែតពោះឯង មិនក្រែងគេឃ្លាន កុំព្រោះតែចង់មាន បំពានអ្នកដទៃ»។
 

តារាចម្រៀងវ័យជាង ៤០ឆ្នាំរូបនេះបាននិយាយថាស្តាប់សំណួររបស់ ដេវីដ មកហាក់បីដូចជាមានអារម្មណ៍ភ្ញាក់ផ្អើលមិនសូវស្រួល ។ ស្តាប់ទៅខ្លួនលោកដូចជា មិនល្បី អត់កេរ្តិ៍ឈ្មោះ អត់ឥទ្ធិពល ។ បន្ថែមពីនេះ នេនទុំ បាននិយាយថា ជាអ្នកសិល្បៈមួយរូប ផលិតករអ្នករៀបចំកម្មវិធីបានមួយ ជឿថាស្គាល់ពីសិល្បៈច្បាស់ណាស់ហេតុអ្វីបានជាមោហ៍បាំងមើលមិនឃើញលោកជាអ្វី ។នេន ទុំ បានបន្ថែមទៀតថាលោកមិនឈឺចាប់ទេ តែប្រហែលលោកជាអ្នកសិល្បៈមួយ ដែលមិនឡូយ ជាកូនអ្នកស្រែ មិនសូវស្អាតឬក៏មិនចេះអួតក្អេងក្អាងឬក៏សាមញ្ញពេកបានជាធ្វើឱ្យមោហ៍បាំងមើលមិនឃើញ លោកជាអ្វី។ ចុងក្រោយ នេនទុំ ក៏បានអួតពី ចំណុចខ្លាំងរបស់ខ្លួនថា សុំអួតពីខ្លួនឯងម្តងកុំឱ្យថាលោកមិននិយាយអ្វីធ្វើឱ្យគេឃើញ ចឹងរហូត។

 លោកមានឈ្មោះថា នេនទុំ អាយុជាង៤០ឆ្នាំ បានចូលសិល្បៈមិនក្រោម២០ឆ្នាំហើយស្នាដៃដែលបានធ្វើមើលពីព្រឹកដល់យប់ក៏មិនអស់ដែរហើយបើនិយាយពីចម្រៀងវិញ ធ្វើ១០០ចម្រៀងប្រហែលមានបទល្បី២០ចម្រៀងទៅហើយមានន័យថា២០ភាគរយប្រាកដជាស្គាល់ចម្រៀងខ្លួន។  ណាមួយគ្រាន់តែលោកនិយាយជាមួយលោកយាយលេងៗក៏គេស្គាល់ ពេញប្រទេសដែរ។ មិនតែប៉ុណ្ណោះ នេនទុំ ក៏បានឱ្យដឹងថា លោកបានចំណាយប្រាក់ប្រមាណជាង ២០ម៉ឺនដុល្លារសម្រាប់ធ្វើផ្ទះជូនអ្នកម្តាយរបស់ខ្លួន ហើយក្រៅពីនេះលោកក៏បានចូលរួមនៅក្នុងការងារជួយសង្គម តែមិនមែនជួយដើម្បីតែថតទេ គឺជួយតាំងពីមិនទាន់មានហ្វេសប៊ុកម្លេះ ។   «ខ្ញុំបានធ្វើកន្លងមកគឺជា ទេពកោសល្យ និងសមត្ថភាពអត់បានទ្រពងអត់បានរត់តាមជើងខោ ទេ» នេះជាសម្តីច្បាស់ៗរបស់ នេនទុំ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post