header ads

Sponsor

ក្នុងនាមជាតារាចម្រៀងរៀមច្បងដែលមានទាំងបទពិសោធន៍នៅក្នុងជីវិតនិងអាជីពសិល្បៈនោះតារាចម្រៀង ពេជ្រ សោភា បានចែករំលែកនិងដាស់តឿនដល់តារាពន្លកថ្មី លីន សោម៉ា នូវពាក្យពេចន៍ដែលមានន័យទាំងនេះស្តាប់ហើយពិតជាចាក់ដោតជាខ្លាំង ។

មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រក្រោយពីបានឃើញតារាចម្រៀង ពេជ្រ សោភា បានស៊ែរវីដេអូរបស់ លីន សោម៉ា ដោយភ្ជាប់នូវសំណេរខ្លីដែលមានអត្ថន័យថា «ធ្វើខ្លួនអោយល្អមិនខ្វះទេមនុស្សល្អនៅជុំវិញខ្លួនចាំជួយមើលអោយតម្លៃមនុស្សជុំវិញខ្លួនណា»។ សារមួយនេះក៏ត្រូវបានអ្នកគាំទ្រមួយចំនួនមើលឃើញថាក្នុងនាមជាសិស្សច្បងតារាចម្រៀង ពេជ្រ សោ ភា តែងតែចែករំលែកនូវបទពិសោធន៍ក៏ដូចជាការលើកទឹកចិត្តដល់មិត្តភក្តិក្នុងសិល្បៈ ជាពិសេសពន្លកថ្មីជាសិស្សប្អូនតែម្តង ។ ទង្វើមួយនេះពិតជាស័ក្តិសមជាតារារៀមច្បងគំរូដែលគួរឱ្យគោរពម្នាក់។


ពេលនេះដែរ លីន សោម៉ា បានក្លាយជាតារាចម្រៀងពេញសិទ្ធនៅក្នុងផលិតកម្មហង្សមាសក្រោយពីកញ្ញាបានក្លាយជាម្ចាស់ពាននៅក្នុងកម្មវិធី Beat The Best រដូវកាលទីពីរ។ សព្វថ្ងៃ លីន សោម៉ា ក៏កំពុងមមាញឹកនៅក្នុងការចេញច្រៀងនៅតាមកម្មវិធីប្រគំន្ត្រីនានាជាហូរហែ ។ មួយវិញទៀតឆាប់ៗខាងមុខនេះ លីន សោម៉ា ក៏ត្រៀមនឹងចេញចម្រៀងផ្ទាល់ខ្លួនសម្រាប់ស្វាគមន៍អ្នកគាំទ្រផងដែរ ។ ហ្វេន ហ្វេន ជាច្រើនរំពឹងថាតារាវ័យក្មេងរូបនេះនឹងមានប្រជាប្រិយភាពមិនចាញ់ម្ចាស់ពានដទៃទៀតឡើយព្រោះកញ្ញាមានទាំងសមត្ថភាពរួមនឹងរូបសម្រស់ជាទុនផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post