header ads

Sponsor

អាណា រ៉ូស ដែលហ៊ុមព័ទ្ធទៅនឹងរឿងអាស្រូវច្រើនជាងគេបានបង្ហាញអារម្មណ៍ឈឺចិត្តជាខ្លាំងក្រោយពីត្រូវអ្នកលេងបណ្តាញសង្គមយករូបភាពស្លៀកឈុតផ្ការបស់នាងទៅប្រៀបធៀបជា មួយអតីតMiss Grand Cambodia ពេជ្រ វត្តីសារ៉ាវឌ្ឍី ដោយប្រៀបធៀបនាងដូចជា កុលាបជាំ ហើយ ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាកុលាបស្រស់។

អាណា រ៉ូស ដែលធ្លាប់សម្ញែងជីវិតហ៊ឺហា និងអះអាងថាជាBAដែលទទួលបានតម្លៃខ្លួនជាច្រើនម៉ឺនដុល្លារនោះពេលនេះបានធ្លាក់ខ្លួនយ៉ាងកម្សត់ដែលនាងបានអះអាងថាបានមករស់នៅផ្ទះជួលវិញ  ។ តែយ៉ាងណា អាណា រ៉ូស បានប្រាប់ថាខ្លួនមិនសុំជំនួយនោះទេសុខចិត្តសំពះសុំការងារធ្វើវិញ ។អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះ អាណា រ៉ូស ដែលតែងជួបរឿងអាស្រូវមិនឈប់នោះបានបង្ហាញការខឹងសម្បារដោយលើកឡើងថាឱ្យតែលូតបន្តិចត្រូវគេក្តិចហើយប្រសិនគេជាន់គឺជាន់រហូតនាងងើបមិនរួច ។ ការបោះពាក្យសម្តីររបស់ អាណា រ៉ូស បែបនេះក្រោយពីមានការប្រៀបធៀបរបស់អ្នកលេងហ្វេសប៊ុកម្នាក់បានយករូបនាងក្នុងឈុតដូចគ្នាដែលថតជាមួយការបិទបាំងផ្កាកុលាប ទៅប្រៀបធៀបជាស្រីស្អាត ពេជ្រ វត្តីសារ៉ាវឌ្ឍី ដោយនិយាយថា អាណា រ៉ូស ជាកុលាបជាំ ហើយ ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាកុលាបស្រស់ ។


ការប្រៀបធៀបមួយនេះបានធ្វើឱ្យ អាណា រ៉ូស ក្តៅស្លឹកត្រចៀក នឹងបានបង្ហោះសារដោយខឹងសម្បារថា «អញស្អប់ណាស់យករូបអញទៅ compared ជាមួយគេ អញរស់បែបអញគេរស់បែបគេសំខាន់ bullying សុទ្ធតែកុលាបជាំ ហើយអញសួរមួយថា មនុស្សដូចគ្នាតើ ចាំបាច់យកអញទៅcompared មួយគេ មនុស្សម្នាក់ម្នាក់កើតមកមានតំលៃនឹងកិត្តយសរៀងរៀងខ្លួន សំខាន់អញមិនបានទៅប៉ះពាល់អ្នកណាមុនហើយmiss gran នឹងមិចវិញបានយកមក compared មួយអញជុះអាច់មកក្រអូបមែន??

អញស្បថ បើថាបានជាន់ជាន់ដល់ងាប់មិនបាចងើបទេ រាល់ថ្ងៃបើកុំគេជាន់ជីវិតអញមិនដឹង pink pink នឹងស្រស់បំព្រងមិចទេតែណាស់តែណាស់មានអ្នកក្តិចតើ ឃើញអែងលូតតិចវាជាន់ទាល់តែងាប់ស្បថជាន់ដល់ងាប់ហ្មងទៅអញឈប់ថតឈប់ចេញមុខហើយ អញហត់ណាស់»។ រូបភាពប្រៀបធៀបមួយនេះក៏ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញការចាប់អារម្មណ៍ដោយអ្នកខ្លះគិតថាជារឿងធម្មតា តែខ្លះទៀតក៏បានចូលរួមផ្តល់កម្លាំងចិត្តដល់ អាណា រ៉ូស នឹងបានបញ្ចេញយោបល់ថា «យកចំណុចខ្សោយគេមកលេងសើចបែបនេះមិនល្អទេ» «សង្គមមនុស្សជោរតាមគ្នាស្អប់តាមគ្នាគ្មានដឹងស្អីជាស្អី ពួកស្រីផ្សេងថតសិចស៊ីម៉ាគគោកមិចមិនរិះគន់ផងទៅ» «ម៉េចបានរើសអើងម៉េស» «ស្អាតទៅតាមវ័យម្យ៉ាងម្នាក់» ជាដើម៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post