មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញស្វាមីរបស់អតីតតារាសម្តែងរូបស្រស់ ម៉េង យៀកលី បានបង្ហោះសារស៊ីជម្រៅមួយដោយលោកលើកឡើងថាត្រូវយកភរិយាដែលធ្វើឱ្យ សម្រេចកិច្ចការធំមិនមែនយកប្រពន្ធដែលឱ្យ ប្តីទុកជាធំទេ ។ ជាពិសេសកុំធ្វើចរិកព្រះនាងផងដែរ។ ប៉ុន្តែយ៉ាងណាពាក្យទាំងនេះមិនបានធ្វើឱ្យអ្នកនាង ម៉េង យៀកលី ជាភរិយាអាក់អន់ចិត្តអ្វីឡើយ ។
គេចាំបានថា ម៉េង យៀកលី ជាអតីតតារាសម្តែងនិងជាស្រីស្អាតលេខ២ក្នុងកម្មវិធី Freshie Girls & Boys 2015 តែក្រោយពីអ្នកនាងបានរៀបការជាមួយស្វាមីជាអ្នកក្រៅសិល្បៈដែលត្រូវគេស្គាល់ថាជាបុគ្គលល្បីលើមុខជំនួញនិងជាស្ថាបនិកក្រុមហ៊ុនមួយកាលពីដើមឆ្នាំ ២០២០ ស្រីស្អាតរូបនេះក៏បានបញ្ចប់អាជីពនេះដោយងាកទៅប្រកបការងាររកស៊ីវិញម្តង ។
អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះស្វាមីរបស់អ្នកនាង ម៉េង យៀកលី បានបង្ហោះសារមួយនៅក្នុង Story ដែលមានអត្ថន័យថា«ត្រូវយកប្រពន្ធដែលជួយយើងឱ្យសម្រេចកិច្ចការធំមិនមែនប្រពន្ធដែលតែងតែចង់ឱ្យយើងចាត់ទុកនាងជាធំនោះទេ។កុំងធ្វើចរិកព្រះនាងពួកចរិកព្រះនាងអស់ហ្នឹងសម្រាប់តែស្តេចអស់ទឹកដីនោះទេ»។ជាមួយការបង្ហោះរបស់ស្វាមីក៏ត្រូវបានអ្នកនាង ម៉េង យៀកលី បាន ស៊ែរនឹងបានភ្ជាប់ខេបសិនបែបលេងសើចថា «សួថាអូនខុសអី មើលកូនសុខៗអត់ដឹងអីផងមកអេតstory ចឹងៗអីវិនមានន័យថាមេចThe ឆ្ងល់កាត់យប់ចង់ថាអោយប្រពន្ធមួយណា»។
ក្រោយរៀបការប្រមាណជាបួនឆ្នាំពេលនេះអតីតតារាសម្តែងរូបនេះក៏កំពុងរស់នៅយ៉ាងមានក្តីសុខដោយអ្នកនាងទើបនឹងសម្រាលបានកូនប្រុសមួយដែលមានឈ្មោះថា ចន អធិរាជ ដែលមានមុខមាត់គួរឱ្យស្រឡាញ់៕