header ads

Sponsor

ក្រោយពីមានមហាជនមួយចំនួនបានបង្ហាញការមិនពេញចិត្តនិងរិះគន់ក្រោយពីអ្នកលក់ឡេ Love Riya   បានបង្ហោះរូបភាពដែលអ្នកនាងកាន់កាបូបម៉ាកទំនើបដូចគ្នាទៅនឹងកាបូបរបស់ភរិយាស្តេចប្រដាល់ហ្វីលីពីន ម៉េនី ប៉ាគីអាវ។ ក្នុងនោះក៏មានមតិជាច្រើនបានលើកឡើងថាអ្នកលក់ឡេរូបនេះចង់អួតកាបូបរបស់ខ្លួន ហើយខ្លះទៀតថាហេតុអ្វីចាំបាច់ប្រៀបធៀបជាមួយភរិយាស្តេចប្រដាល់ ជាដើម ។ 
 

គួរឱ្យដឹងដែរថាកាលពីពេលថ្មីៗនេះអ្នកលក់ឡេដែលមានប្រជាប្រិយភាពនិងជោគជ័យខ្លាំង Love Riya   បានចែករំលែករូបភាពពីរសន្លឹកដែលអ្នកនាងកាន់កាបូបម៉ាកល្បីដែលមានតម្លៃរាប់សែនដុល្លារគឺកាបូប Hermès ជាមួយនឹងរូបភាពរបស់ភរិយាស្តេចប្រដាល់ ម៉េនី ប៉ាគីអាវ ដែលបានមកទស្សនាប្រទេសកម្ពុជាកាលពីប៉ុន្មានថ្ងៃមុននេះដោយលោកស្រីបានកាន់កាបូបម៉ាក Hermès នេះដែលដូចពណ៌គ្នាបេះដាក់តែម្តង ។ Love Riya    បានបង្ហោះសារខ្លីថា «គេស្អាតបែបគេយើងស្តាយបែបយើង»។ 

សារខ្លីរបស់អ្នកលក់ឡេរូបនេះទទួលបានការចាប់អារម្ម ណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន តែម្នាក់ៗបានចូលរិះគន់ដល់អ្នកនាងជាបន្តបន្ទាប់ដោយខ្លះបានខមិនថា «សុខៗយករូបគេមកប្រៀបធៀបហូបប៊ីចេងពេកមែន» «និយាយឱ្យចំទៅម៉ាក់យ៉ា ចង់អួតកាបូបដូចគ្នាមែន » «ហេតុអ្វីយករូបភាពគេមកប្រៀបធៀបនឹងខ្លួនឯងគេនៅតែគេ » មនុស្សជឿជាក់ពេកចឹងហាស់ចូលចិត្តយកខ្លួនប្រៀបធៀបនឹងគេណាស់» «បានហើយចែសំរាកទៅ» ជាដើម ។ 
 

ក្រោយពីមានការរិះគន់ជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមបែបនេះអ្នកលក់ឡេ Love Riya     បានចេញមុខបកស្រាយថា អ្នកនាងមិនបានអួតអ្វីទេធម្មតាឃើញអាយដលពាក់ស្អាតកាន់ស្អាតក៏ទិញតាមទៅ។ អ្នកលក់ឡេរូបនេះបានបន្តថា គិតទៅខ្មែរយើងចូលចិត្តជាន់គ្នាឯងមែនទាល់តែបរទេសមែនបានមានសមត្ថភាពទិញហើយបើអ្នកនាងមិនមែនជាប្រពន្ធអ្នកមាន ស្តេចប្រដាល់ឬប្រពន្ធឧកញ៉ា គ្មានសិទ្ធទិញមែន? រាល់ថ្ងៃខ្លួនមិនដែលអួតអ្វីឡើយធម្មតាយើងប្រឹងធ្វើការយើងមានលុយយើងទិញទៅ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post