header ads

Sponsor

មានការចាប់អារម្មណ៍និងបើកភ្នែកធំៗស្ទើរគ្រប់គ្នាក្រោយឃើញតារាសម្តែងសម្បុរស្រអែមស្រស់លោក ប៉ែន ភ័ក្ត្រសុធារិទ្ធ បានបង្អួតសម្រស់ជាមួយនឹងឈុតហ្វេសសិនយ៉ាងសង្ហា តែហាក់មានភាពសិចស៊ីធ្វើឱ្យ ហ្វេន ហ្វេន លាន់មាត់គ្រប់គ្នា ។

ថ្មីៗនេះតារារូបសង្ហា ប៉ែន ភ័ក្ត្រសុធារិទ្ធ បានបង្ហាញរូបភាពប្រមាណជាបួនសន្លឹកកម្មវិធី Fashion show ដែលសម្លៀកបំពាក់មួយឈុតនេះបង្ហាញពីភាពស៊ីវិល័យមិនធម្មតាឡើយ ។មួយឈុតនេះពិតជាបានធ្វើឱ្យតារាសម្តែងរូបនេះកាន់តែជះភាពសង្ហាជាមួយនឹងរូបរាងមាំមួនមិនធម្មតានោះទេ ។

 អ្វីដែលគួរឱ្យកត់សម្គាល់មួយឈុតរបស់តារាសម្តែង  ប៉ែន ភ័ក្ត្រសុធារិទ្ធ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរនិងលើកឡើងស្រដៀងគ្នាថាពិតជាសង្ហា ខ្លាំងណាស់ តែសិចស៊ីសាហាវឃើញហើយពិតជាវ៉ាវតែម្តង ។ មិនមែនជាលើកដំបូងទេដោយសាររូបរាងអំណោយផលពីធម្មជាតិទើបលោក ប៉ែន ភ័ក្ត្រសុធារិទ្ធ មិនដែលរួញរានៅក្នុងការសម្ញែងរាងកាយរបស់លោកជាសាធារណៈឡើយ ។

គួរឱ្យដឹងដែរថាលោក ប៉ែន ភ័ក្ត្រសុធារិទ្ធ គឺជាតារាសម្តែងដែលមានប្រជាប្រិយភាពនិងកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងចំណោមតារាប្រុសល្បីៗជាច្រើន ។ ដោយសាររូបរាងនិងសម្បុរស្រ អែមស័ក្តិសមជាបុរសខ្មែរទើបធ្ងើឱ្យតារាសម្តែងប្រុសរូបនេះមានទីផ្សារការងារសិល្បៈខ្ពស់ពោលលោកបានបង្ហាញវត្តមាននៅក្នុងការសម្តែងរឿងជាច្រើនមិនថារឿងដុំនិងរឿងភាគទូរទស្សន៍ ហើយភាគច្រើនលោកក្តោបបានតំណែងជាតួឯកទៀតផង ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post