header ads

Sponsor

ស្ទើរតែមិនជឿថាក្នុងនាមជាតារាកំប្លែងជើងចាស់ដែលមានប្រជាប្រិយភាព តាចេក មានស្ថានភាពលំបាក់វេទនាខ្លាំងបែបនេះសោះ ។ ជាក់ស្តែងក្រៅពីដើរសំលៀងកាំបិតតាមផ្ទះ តាចេក ក៏មិនមានជម្រកផ្ទាល់ខ្លួនសម្រាប់រស់នៅនោះទេ ។ ចុងក្រោយ តាចេក ក៏អំពាវនាវសុំលំនៅដ្ឋានមួយជារបស់ផ្ទាល់ខ្លួនសម្រាប់រស់នៅជាមួយគ្រួសារនៅក្នុងជីវិតចុងក្រោយពីសំណាក់សប្បុរជននានា ។

ក្រោយពីបាត់មុខពីក្រុមកំប្លែងមួយរយៈស្ងាត់ៗក៏លេចវត្តមាន តាចេក ធ្លាក់ខ្លួនដើរសំលៀងកាំបិតតាមផ្ទះដែលមើលទៅពិតជាកម្សត់ស្ទើរមិនគូរឱ្យជឿនាពេលចុងក្រោយនេះ ។ ក្នុងនោះក៏មានអ្នកខ្លះសង្ស័យថាជាការសម្តែងនៅក្នុងរឿងថែមទៀត តែយ៉ាងណាតាមរយៈការរៀប រាប់ខ្លះៗជាមួយពិធីករ តាប៊ុយ តាចេក បានឱ្យដឹងថា លោកតាពិតជាមានស្ថានភាពធ្លាក់ខ្លួនបែបនេះមែនរហូតពេលខ្លះ តាចេក ថែមទាំងមិនចង់រស់នៅយូរមានអារម្មណ៍ចង់គិតខ្លី តែក្រោយគិតវែងឆ្ងាយក៏គិតថាដូចជាកំសាកពេកទើបចេះតែតស៊ូទៅ ។ នេះជាការលើកឡើងរប ស់តារាកំប្លែង តាចេក ដែលរៀបរាប់ទាំងទឹកភ្នែកជាសាធារណៈតាមបណ្តាញសង្គម ។តាចេក ក៏បានឱ្យដឹងថា លោកតាមិនដែលបញ្ចប់អាជីពកំប្លែងឡើយ តែក្រោយពីលោកតាបានធ្លាក់ខ្លួនឈឺដម្រាកនៅមន្ទីរពេទ្យកាលពីមួយរយៈមុនក៏បានប្រាប់ទៅមេក្រុម ហើយក្រោយធូរស្រា លពីជំងឺវិញក៏បានផ្តល់ដំណឹងទៅគេវិញ បន្ទាប់មកគេក៏ហៅទៅសម្តែងខ្លះៗ តែក្រោយមកក៏ស្ងាត់មិនឃើញហៅលេងរហូតមកដល់សព្វថ្ងៃតែម្តង ។ លោកតាចេក ផ្ទាល់ក៏មិនបានដឹងពីមូលហេតុនេះដែរ ។

អ្វីដែលគួរឱ្យកតសម្គាល់តារាកំប្លែង តាចេក កាន់តែមានជីវភាពដុនដាបក្រោយជំងឺកូវីដព្រោះរកស៊ីលក់ផ្លែឈើខាតអស់ពីខ្លួនដោយសព្វថ្ងៃ តាចេក មិនមានផ្ទះផ្ទាល់ខ្លួនឡើយដោយសុំផ្លូវគេវ៉ៃតូបធ្វើគ្រែពីរសម្រាប់រស់នៅនិងលក់ដូវកំប៉ីកកំប៉ុក តែឆាប់ៗនេះម្ចាស់ផ្ទះក៏ត្រូវការយកវិញសម្រាប់ធ្វើផ្លូវក្នុងការបើករថយន្ត ដែលធ្វើឱ្យ តាចេក កំពុងពិបាកចិត្តថាមិនដឹងទៅរស់នៅឯណា។ សព្វថ្ងៃ តាចេក កំពុងរស់នៅខេត្តព្រៃវែងជាមួយភរិយាថ្មី។ ជាចុងក្រោយ តាចេក ក៏នៅតែទទួលការងារសិល្បៈប្រសិនបើបងប្អូនមហាជនត្រូវការលោកតាចូលរួមនៅក្នុងកម្មវិធីកំប្លែងនិងកាត់សក់មង្គលការនានា ។ ជាចុងក្រោយ តាចេក ក៏ស្នើសុំនូវជម្រកមួយសមរម្យសម្រាប់រស់នៅនិងប្រកបមុខរបរចិញ្ចឹមជីវិតនៅក្នុងជីវិតចុងក្រោយនេះពីសំណាក់សប្បុរសជននានាផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post