header ads

Sponsor

ថ្មីៗនេះតារាសម្តែង ថមមី ដែលជាស្វាមីតារាចម្រៀង សួស វីសា បានស៊ែរឡើងវិញចំពោះការទិញផ្ទះជាកាដូឱ្យកូនស្រី តែរហូតមកដល់ពេលនេះប្រមាណជាជិតបួនឆ្នាំនៅមិនទទួលបាននៅឡើយ ខណៈតារារូបនេះបាននិយាយបែបត្អូញត្អែរ ថា អាជេននី អើយកូនជិតពេញក្រមុំហើយ ។


គួរឱ្យដឹងថាលោក ថមមី បានបង្ហោះសារកាលពីអំឡុងឆ្នាំ ២០២២ដោយភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹកជាមួយភរិយា សួស វីសា រួមនឹងផ្ទះដ៏ស្រស់ស្អាតនៅបុរីមួយកន្លែង ។ ក្នុងនោះតារារូបនេះបានបង្ហោះសារថា «ហេងហេង ថ្ងៃសុក្រ សុខសប្បាយ ចែចង់បានអីចែប្រាប់ប៊យ ឥឡូវដូចនិយាយមែន ថ្ងៃនេះមកទិញផ្ទះវីឡាទោលនឹងផ្ទះល្វែងនៅបុរីឡេងណាវាត្រាផ្លូវជាតិលេខ៦Aជូនព្រះនាងតូចកូនស្រីរបស់ខ្ញុំ OunJenny សម្រាប់ជាការដូខែក្រោយ 09.10.2021 កូនស្រីពួកយើងខ្ញ៉ំអាយុ 1ខួប តែម៉ែប្រពន្ធហ្នឹងគឺចឹងម៉ង ទាម៉ែអាទាឪអាទាយាយអាទាតាអាទា ទៀតហើយទាបានប៉ុន្មានល្វែងទៀតហើយ ប្រហែលជាខ្ញ៉ំត្រូវរត់ម៉ូតូឌុបវិញហើយ ជួយៗជិះផងម៉ូយៗ អើយ អំបិលហើយលើកនេះ»។ ប៉ុន្តែនៅថ្ងៃទី ០៣ ម្សិលមិញនេះលោក ថមមី ក៏បានស៊ែរការបង្ហោះរបស់លោកជាថ្មីឡើងវិញដោយភ្ជាប់សារថា«ស៊ែរអោយចាំថ្ងៃ ហិម តាំងពី 17 ខែ 9 ឆ្នាំ 2021 ឥឡូវ 2024ហើយ អា ជេននី អើយ កូនជិតក្រមុំហើយ»។

បើតាមសម្តីរបស់លោក ថមមី គេដឹងថាលោកមិនទាន់បានទទួលផ្ទះជាកាដូដល់កូនស្រីនៅឡើយទេ ។ បន្ថែមពីនេះគេក៏បានឃើញការចូលខមិនជាបន្តបន្ទាប់ពីសំណាក់អ្នកលេងបណ្តាញសង្គមជុំវិញការបង្ហោះរបស់តារារូបនេះ ។ លោក ថមមី និង សួស វីសា ត្រូវបានគេចាត់ទុកជាអ្នកសិល្បៈដែលមានជីវិតជោគជ័យមិនធម្មតាឡើយ យ៉ាងណាមិញក្រៅពីអាជីពសិល្បៈប្តីប្រពន្ធអ្នកសិល្បៈមួយគូនេះក៏មានមុខរបរមួយចំនួននៅក្នុងដៃរួមជាមួយនឹងការប្រើប្រាស់រថយន្តទំនើបៗមិនចាញ់មិត្តរួមអាជីព៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post