header ads

Sponsor

មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រក្រោយបានឃើញតារាចម្រៀងសម្បុរស្រអែម ឆោម ចន្ទនេត បានសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗក្រោយពីមានបញ្ហាបេះដូង តែយ៉ាងណាពេលនេះតារាចម្រៀងរូបនេះបានបញ្ជាក់ថាខ្លួនរាងធូរស្រាលបន្តិចហើយ។

អ្នកនាង ឆោម ចន្ទនេត ត្រូវបានគេស្គាល់ថាជាសិល្បការិនីម្នាក់ដែលអាចច្រៀងបានទាំងបទបុរាណ និងប្រពៃណីគ្រប់ទម្រង់ ។ កន្លងមកតារាចម្រៀងរូបនេះក៏បានចូលរួមសម្តែងរឿងភាគនៅទូរទស្សន៍ហង្សមាសផងដែរ ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភនោះថ្មីៗនេះ ឆោម ចន្ទនេត បានចូលសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗដោយសារមានបញ្ហាបេះដូង ដែលនាងប្រាប់ថា ប៉ះពាល់នូវសារជាតិពុលច្រើនដោយមិនដឹងខ្លួន។ប៉ុន្តែយ៉ាងណាពេលនេះតារាចម្រៀង ឆោម ចន្ទនេត បានប្រាប់ថាអ្នកនាងបានធូរស្រាលខ្លះហើយ នៅឡើយតែសម្ពាធឈាមឡើងចុះខុសធម្មតា។ ក្នុងនោះ ឆោម ចន្ទនេត ក៏បានសម្តែងការអរគុណដល់អ្នកគាំទ្រដែលបានបារម្ភពីសុខភាពក្រោយចូលសង្រ្គោះបន្ទាន់បែបនេះ។

ខណៈសិល្បការិនី ឆោម ចន្ទនេត ដែលកំពុងមានបញ្ហាសុខភាពនិងសម្រាកនៅមន្ទីពេទ្យបែបនេះលោក ម៉ៃ សុគន្ធ ដែលធ្លាប់ជាអ្នកសិល្បៈដែរនោះក៏បានចេញមុខជួយឈឺឆ្អាលនឹងបានស្នើសុំឱ្យអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បៈជួយដល់ ឆោម ចន្ទនេត ព្រោះនាងមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយទៅលើថ្លៃថ្នាំ។

លោក ម៉ៃ សុគន្ធ បានលើកឡើងថា « សូម មេត្តាលោកប្រធានថ្មី លោកជំទាវ ម៉ៅចំណាន ជួយ កញ្ញា ឆោម ចន្ទនេត ហៅ ដាណេត ផង នាង ជា សិល្បការីមួយរូប ដែលមានសមត្ថភាពខ្ពស់ ច្រៀងសម្តែងបានគ្រប់ទំរង់និង ទទួមេដាយថ្នាក់ធិបឌិន្ទ ពេលនេះ គាត់មានបញ្ហា បេះដូង ធ្ងន់ធ្ងរ គាត់ក៏មិនមានថវិកាគ្រប់គ្រាន់លើការចំណាយថ្នាំ ដើម្បីរស់បន្តលើវិថីសិល្បៈមួយនេះ (កំពុងសង្រ្គោះបន្ទាន់)»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post