មានការបញ្ចេញមតិលាន់មាត់ពីសីលធម៌ធ្លាក់ចុះនិងបែកស្លុយរបស់យុវវ័យនាសម័យបច្ចុប្បន្នពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយពីបានឃើញវីដេអូមួយដែលឯកឧត្តម ហ៊ុន ជា បានស៊ែរនៅក្នុងថ្ងៃទី ០៥មុននេះបន្តិច។
ឯកឧត្តម ហ៊ុន ជា បានស៊ែរវីដេអូមួយដែលបង្ហាញពីក្បាច់រាំរបស់យុវវ័យប្រុសស្រីជាច្រើននាក់នៅក្នុងកម្មវិធីសម្ពោធផលិតផលអ្នកលក់អនឡាញមួយនៅកោះពេជ្រកាលពីពេលថ្មីៗនេះដោយភ្ជាប់សំណេរខ្លីថា «ពេលបង និងអូនមិនបានគិត» ។ ក្នុងនោះគេបានឃើញយុវជនមួយរូបបានរាំញាក់ញ័រនៅលើឆាកយ៉ាងរីករាយហើយបើក្រឡេកមើលបេក្ខនារីវិញក៏បានគ្រលែងចង្កេះរាំយ៉ាងលះដោយមិនមានការអៀនខ្មាស់ឃើញហើយពិតជាមិនចាញ់តារាអាជីពប៉ុន្មានឡើយ។ជាមួយនឹងវីដេអូមួយនេះក៏ទទួលបានការរិះគន់ជាច្រើនពីសំណាក់មហាជនជាអ្នកលេងបណ្តាញសង្គមដោយមានការលើកឡើងជាច្រើនថ
ា«គ្រូបង្រៀនគាត់ខិតខំណាស់ក្នុងការបង្រៀនសិស្សរាំតាមចង្វាក់ប្រពៃណីខ្មែរ🙏តែក្រឡេកមើលតារាៗមួយចំនួន(តារាជជុះ)ខំប្រឹងណាស់បង្រៀនក្បាច់បែកស្លុយញ័រទទ្រើកផុសពេញបណ្ដាញសង្គមនានាឱ្យក្មេងយកគំរូតាម» «ការអប់រំនឹងការចែកចាយចំណេះដឹងដល់គ្មេងៗជំនាន់ក្រោយវាគំរូល្អរបស់តែកម្មវិធីនេះទេសំរាប់ខ្ញុំសូមមិនយល់» «ឱសង្គមខ្ញុំអើយ ថ្ងៃក្រោយនិងទៅជាយ៉ាងណា?ទង្វើដែលជះឥទ្ធិពលដល់ក្មេងៗហេតុអ្វីក៏នាំគ្នាលើកតម្កើងខ្លាំងម្ល៉េះ?» «ទំពាំងស្អុយម៉េស» «សាបព្រោះពូជល្អខ្លះបានទេបងប្អនទាំងឡាយហើយ» ជាដើម ។
ចុងក្រោយនេះគេសង្កេតឃើញថាសកម្មភាពរាំបែបញាក់ញ័ររបស់តារាមួយចំនួនត្រូវបានអ្នកគាំទ្ររិះគន់យ៉ាងផុសផុល តួយ៉ាងសកម្មភាពរាំរបស់ក្រុម Top4 កាលពីមួយរយៈមុនជាដើម ។ មួយវិញទៀតបើក្រឡេកមើលសកម្មភាពតាមបណ្តាញសង្គមជាច្រើនគេសង្កេតឃើញថាក្រៅពីយុវវ័យសូម្បីកុមារតូចៗក៏ចេះរាំញាក់ញ័របែកស្លុយទាំងវ័យក្មេងដោយមានឪពុកម្តាយជាអ្នកលើកទឹកចិត្តថែមទៀត៕