header ads

Sponsor

ថ្មីៗនេះអ្នកច្នៃម៉ូដវ័យ ៥៣ឆ្នាំលោក ឯម រៀម បានរងការរិះគន់ដូចព្យុះពីសំណាក់អ្នកលេងហ្វេសប៊ុកឡើងវិញក្រោយបានឃើញលោកច្នៃសម្លៀកបំពាក់ដែលមានសភាពស្រដៀងក្រណាត់ជូតជើង។ រហូតអ្នកខ្លះបានបញ្ចេញមតិថាសូមឱ្យលោកឈប់ប្រាប់ថាជាជនជាតិខ្មែរទៅព្រោះខ្មាស់គេណាស់ ។ ប៉ុន្តែយ៉ាងណាលើកនេះលោក ឯម រៀម សន្យាមិនតបតជាមួយការរិះគន់ដោយលើកឡើងសូមគិតវិជ្ជមានព្រោះលោកតែមួយមិនអាចតម្រូវចិត្តមហាជនទាំងអស់បានទេ ។

ក្នុងនាមជាអ្នកច្នៃម៉ូដដែលបានចេញទៅបន្តការសិក្សានៅដល់ប្រទេសបារាំងក្តី តែភាគច្រើនការច្នៃម៉ូដសម្លៀកបំពាក់របស់លោក ឯម រៀម ហាក់មិនសូវទទួលបានការគាំទ្រពីសំណាក់មហាជនដូចអ្នកច្នៃម៉ូដដទៃឡើយ ។ ប៉ុន្តែយ៉ាងណាលោក ឯម រៀម ហាក់មិនបាក់ទឹកចិត្តនិងនៅតែបន្តនៅក្នុងអាជីពច្នៃម៉ូដនេះយ៉ាងជឿជាក់ តែសន្យាកាត់បន្ថយការច្នៃម៉ូដបែបសិចស៊ីជ្រុលហួសហេតុក្រោយត្រូវបានប្រធានសមាគមសិល្បៈករខ្មែរអញ្ជើញទៅពិភាក្សាកាលពីមួ យរយៈមុនជុំវិញម៉ូដរាជនី AI ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះលោក ឯម រៀម ត្រូវបានអ្នកលេងបណ្តាញសង្គមរិះគន់ដូចព្យុះក្រោយលោកបានច្នៃម៉ូដសម្លៀកបំពាក់ដែលមានសភាពស្រដៀងក្រណាត់ជូតជើងចូលរួមនៅក្នុងកម្មវិធីមួយ។មិនខុសពីការច្នៃម៉ូដរាល់លើកទេមហាជនជាច្រើនបានខមិនរិះគន់និងឌឺដងជាច្រើនថា « កុំប្រាប់គេថាខ្មែរខ្ញុំសុំ ខ្មាស់គេ» «ក្រណាត់ជូតជើង?មនុស្សឆ្គួតក៏មិនហ៊ានពាក់ដែរតែលោកនេះវាលើសពីឆ្កួត» «សន្យាថាឈប់ឆ្កួតហើយឥឡូវឆ្កួតទៀតឱបណ្ឌិ ត ឯម រៀម» «ថៃឃើញចឹងៗគេសើចហើយដៀលមើលងាយខ្មែរមួយប្រទេស បងមានដែលអូសឃើញអត់» «ថាច្នៃអីច្នៃចុះ តែនេះយកក្រណាត់ជូតជើងយកមកពាក់លើខ្លួន គិតតាមការគួរ»ជាដើម។

ប៉ុន្តែយ៉ាងណាលើកនេះខុសពីលើកមុនៗបើទោះទទួលរងការរិះគន់ដូចព្យុះពីសំណាក់មហាជនក្តី តែលោក ឯម រៀម ថាលោកឈប់តបតឬបកស្រាយជាមួយការរិះគន់ទាំងនោះហើយដោយលោកយល់ថាជាជម្រើសល្អព្រោះមិនអាចតម្រូវចិត្តមហាជនទាំងអស់បានទេ ។ អ្នកច្នៃម៉ូដរូបនេះបានរៀបរាប់ថា«ក្សាភាពស្ងប់ស្ងាត់មិនតបតនិងមហាជន គឺជាជំរើសល្អសម្រាប់ ឯម រៀម និងបន្តធ្វើអ្វីដែលជាអាជីព ដោយផ្អែកលើមូលដ្ឋានគ្រឹះដែលបានសឹក្សារពីលោកគ្រូ អ្នកគ្រូទាំងនៅក្នុងស្រុក និងនៅប្រទេសបារាំង។ ហើយនិងសូមអរគុណច្រើនទៅដល់បងប្អូន ដែលស្រឡាញ់និងចូលចិត្តស្នាដៃសិល្បៈ ឯម រៀម ។  ចូលសិល្បៈអាជិពតាំងពីឆ្នាំ១៩៩៦ ស្គាល់ចិត្តមហាជនខ្មែរច្បាស់ណាស់ ចេះគ្រប់រឿង ដឹងគ្រប់រឿង ចង់ប្រាប់ថា សូម្បីតែព្រះទិត្យពេលខ្លះក្តៅខ្លាំង ឆាប់ងងឹតម្លេះ ចុះទំរាំ ឯម រៀម មានបេះដូងតែមួយធ្វើមិចដឹងពីតម្រូវចិត្តមហាជនបាន រៀនគិតវិជ្ជមានខ្លះផង»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post