header ads

Sponsor

មានការភ្ញាក់ផ្អើលនិងចូលរួមសោកស្តាយគ្រប់គ្នាក្រោយដឹងដំណឹងថាអ្នកអត្ថាធិប្បាយកីឡាដ៏មានប្រជាប្រិយភាពលោក គន្ធ ជីវ័ន្ត បានទទួលមរណភាពនៅក្នុងថ្ងៃនេះនៅវេលាម៉ោង ១ និង ៣០ នាទី នៅមន្ទីរពេទ្យមួយនៅប្រទេសថៃ ។

តាមគណនីយហ្វេសប៊ុកមួយដែលបញ្ជាក់ថាជាតំណាងគ្រួសារលោក គន្ធ ជីវ័ន្ត បានបង្ហោះសារជាភាសាអង់គ្លេសប្រកាសដំណឹងមរណភាពរបស់លោក គន្ធ ជីវ័ន្ត នៅមុននេះបន្តិចថាអ្នកអត្ថាធិប្បាយកីឡាបានទទួលមរណភាពនៅថ្ងៃទី 07 ខែកក្កដា ឆ្នាំ 2024 វេលាម៉ោង 1:30PM នៅមន្ទីរពេទ្យប្រទេសថៃ ដោយរោគាពាធ។

ដំណឹងមរណភាពរបស់អ្នកអត្ថាធិប្បាយកីឡាដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអិនរូបនេះបានធ្វើឱ្យមហាជនជាច្រើនមានការតក់ស្លុតនិងសោកស្តាយជាខ្លាំងព្រោះគេបានឃើញគណនីយហ្វេសប៊ុករបស់លោកមានសកម្មភាពជាបន្តបន្ទាប់មិននឹកស្មានថាលោកមានបញ្ហាធ្ងន់ធ្ងររហូតបាត់បង់ជីវិតបែបនេះទេ ។

លោក គន្ធ ជីវ័ន្ត ត្រូវបានគេដឹងថាជាអ្នកអត្ថាធិប្បាយកីឡាដែលមានប្រជាប្រិយភាពម្នាក់ តែមួយរយៈចុងក្រោយនេះលោកបានធ្លាក់ខ្លួនឈឹ តែមិនមានការបញ្ជាក់ថាលោកមានជំងឺអ្វីឡើយ ។សពរបសលោក គន្ធ ជីវ័ន្ត នឹងត្រូវដឹកមកធ្វើបុណ្យនៅក្នុងប្រទេសកម្ពុជាទៅតាមប្រពៃណីខ្មែរផងដែរ ។ អ្នកគាំទ្រជាច្រើនរបស់លោក ជីវ័ន្ត ក៏បានបង្ហាញការចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារនិងឧទ្ទិសឱ្យវិញ្ញាណក្ខន្ធលោកបានទៅដល់សុគតិភព ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post